នាយករដ្ឋមន្រ្តីឡាវបញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័យ

នាយករដ្ឋមន្រ្តីឡាវបញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័យ - ảnh 1
នាយករដ្ឋមន្រ្តីសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវលោក Thongloun Sisoulith
 (រូបថត៖Thanh Vu/TTXVN)

(VOVworld) - នារសៀលថ្ងៃទី១៧ ឧសភា នាយករដ្ឋមន្រ្តីសាធារណៈរដ្ឋប្រជាធិប
តេយ្យប្រជាមានិតឡាវលោក Thongloun Sisoulith និងលោកជំទាវរួមជាមួយគណៈ
ប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលឡាវបានចាកចេញពីទីក្រុងហូជីមិញ បញ្ចប់ដំណើរទស្ស
នកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ។ក្នុងដំណើរទស្សនកិច្ចលើក
នេះ នាយករដ្ឋមន្រ្តីលោក Thongloun Sisoulith បានជួបចរចារជាមួយនាយករដ្ឋមន្រ្តី
វៀតណាមលោក Nguyen Xuan Phuc ជួបសំដែងការគួរ សមជាមួយអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក​Nguyen Phu Trong ប្រធានរដ្ឋលោក Tran Dai Quang និង
ជួបសន្ទនាជាមួយប្រធានរដ្ឋសភាលោក ស្រី Nguyen Thi Kim Ngan ព្រមទាំងទៅ
ដាក់កម្រងផ្កានៅវិមានគោរពវិញ្ញណ ក្ខ័ន្ទវរីយុទ្ធជនពលីនិងចូលប្រាង្គតម្កល់សព
លោកប្រធានហូជីមិញផងដែរ។
នៅបណ្ដាជំនួប ភាគីទាំងពីរបានអះអាងនូវការប្ដេជ្ញាចិត្តរបស់បក្សទាំងពីរ រដ្ឋទាំង
ពីរនិងប្រជាជននៃប្រទេសទាំងពីរក្នុងការរក្សានិងអភិវឌ្ឍន៍ទំនាក់ទំនងស្មោះត្រង់
ចំណងសាមគ្គីភាពពិសេសវៀតណាម-ឡាវ ព្រមទាំងបង្កើនទំនាក់ទំនងលើវិស័យ
នយោបាយ ការទូត សន្តិសុខការពារជាតិ​ក៏ដូចជាកិច្ចសហប្រតិបតិ្តការលើវិស័យ
សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ។ភាគីទាំងពីរបានឯកភាពថា នឹងសហការ
យ៉ាងស្អិតរមួតជាមួយគ្នានិងប្រទេសដទៃ អង្គការអន្តរជាតិនានាក្នុងការគ្រប់គ្រង
ប្រើប្រាស់ដោយនិរន្តរភាពនិងប្រសិទ្ធិភាពនូវប្រភពទឹកពីទន្លេមេគង្គ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ