នាយករដ្ឋមន្រ្តីឡាវអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមធ្វើសហអធិបតី ក្នុងសម័យប្រជុំលើកទី៤១គណៈកម្មការអន្តររដ្ឋាភិបាល

(VOVWORLD) - តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀត ណាមលោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីរដ្ឋាភិបាលឡាវលោក Thongloun Sisoulith ដឹកនាំ គណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលឡាវ អញ្ជើញ មកចូលរួមនិងធ្វើសហអធិបតីក្នុង សម័យប្រជុំលើកទី៤១គណៈកម្មការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ នៅរដ្ឋធានី ហាណូយចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩។
នាយករដ្ឋមន្រ្តីឡាវអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមធ្វើសហអធិបតី ក្នុងសម័យប្រជុំលើកទី៤១គណៈកម្មការអន្តររដ្ឋាភិបាល - ảnh 1នាយករដ្ឋមន្ត្រីរដ្ឋាភិបាលឡាវលោក Thongloun Sisoulith (រូបថត៖ TTXVN) 


 
ព្រឹត្តិការណ៍នេះបន្តអះអាងនូវអាទិភាពក្នុងគោលនយោបាយកិច្ចការបរទេសនៃប្រទេសទាំងពីរនោះគឺ អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភាព ពិសេសនិងកិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវដោយ ឥតឈប់ឈរ ព្រមទាំងបង្កើនជំនឿទុកចិត្តនយោបាយរវាងប្រទេសទាំងពីរ បង្កើតឡើងកាណាល់ឯកភាពមួយដើម្បីបញ្ជាណែនាំការអនុវត្តកិច្ចព្រមព្រៀង ជាន់ខ្ពស់នានា និងជំរុញទំនាក់ទំនងសហប្រតិបតិ្តការរវាងប្រទេសទាំងពីរនា ពេលខាងមុខ ផងដែរ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ