នាយករដ្ឋមន្រ្តីអង់គ្លេសបានវាយតម្លៃថាប្រជាជនមានបំណងចង់ចាកចេញពីសហភាពអឺរ៉ុបដោយមិនចង់បោះឆ្នោតទេ

(VOVWORLD) -  ប្រជាជនអង់គ្លេសមានបំណងចង់ឱ្យអ្នកនយោបាយប្រទេសនេះ អនុវត្ត កិច្ចព្រមព្រៀង Brexit (ដែលហៅថាអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប) ហើយ គេនឹងសំដែងការខឹងសម្បារប្រសិនបើរឿងនេះមិនត្រូវបានធានានោះឡើយ។
នាយករដ្ឋមន្រ្តីអង់គ្លេសបានវាយតម្លៃថាប្រជាជនមានបំណងចង់ចាកចេញពីសហភាពអឺរ៉ុបដោយមិនចង់បោះឆ្នោតទេ - ảnh 1 នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson (រុបថត៖ vov.vn)

នាថ្ងៃទី ១៤ ខែសីហា នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បានសំដែងការវាយតម្លៃដូចពោលខាងលើនេះតាមរយៈបណ្តាញសង្គមហ្វេសប៊ុក(Facebook) ក្នុងអំឡុងពេលសួរនិងឆ្លើយសំណួររបស់ « People’s PMQs”។

          នៅពេលដែលសួរថាតើលោកមានបំណងរៀបចំការបោះឆ្នោតបន្ទាប់ពីថ្ងៃទី ៣១ ខែតុលា សំដៅធានាថារដ្ឋសភាមិនអាចរារាំងដំណើរការនៃកិច្ចព្រមព្រៀង Brexit នៅពេលនោះដែរឬទេ លោក Boris Johnson បានលើកច្បាស់ថា“ ខ្ញុំគិតថាប្រជាជនអង់គ្លេសមានការបោះឆ្នោតជាច្រើននិងមានព្រឹត្តិការណ៍បោះឆ្នោះនានាហើយ។ អ្វីៗដែលគេចង់ឲ្យយើងធ្វើគឺអនុវត្តកិច្ចព្រមព្រៀង Brexit នៅថ្ងៃទី ៣១ ខែតុលាខាងមុខ ហើយខ្ញុំតែងតែនិយាយថានោះជាអ្វីៗដែលយើងកំពុងធ្វើផងដែរ” ។ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ក៏បានអះអាងផងដែរថាសមាជិកសភាមួយចំនួនដែលប្រឆាំង Brexit កំពុង “រួមសហការ” ជាមួយសហភាពអឺរ៉ុប ដើម្បីបង្ខំឱ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀងនោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ