នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May មិនផ្លាស់ប្ដូររដ្ឋមន្រ្តីសំខាន់ៗ

(VOVWORLD) - បើទោះបីជានាំមុខគេ ប៉ុន្តែគណៈបក្សអភិរក្សមិនដណ្ដើមបានបរិមាណអាសនៈ លើសពីពាក់កណ្ដាលដើម្បីបង្កើតរដ្ឋាភិបាល។
នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May មិនផ្លាស់ប្ដូររដ្ឋមន្រ្តីសំខាន់ៗ - ảnh 1នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May (រូបថត៖EPA/TTXVN)

(VOVworld) - លទ្ធផលនៃការបោះឆ្នោតសភាជាន់ទាបអង់គ្លេសគឺច្បាស់លាស់ ហើយក្រោយពី Kensington ជាមណ្ឌលបោះឆ្នោតចុងក្រោយបានប្រកាស លទ្ធផលនារសៀលថ្ងៃទី៩ មិថុនា។តាមនោះ គណៈបក្សអភិរក្សរបស់នាយករដ្ឋមន្រ្តីលោកស្រី Theresa May ដណ្ដើមបានអាសនៈសរុប៣១៨ ពោលគឺថយចុះ អាសនៈចំនួន១២បើប្រៀបនឹងការបោះឆ្នោតមុន។រីឯគណៈបក្សពលកម្មដណ្ដើមបានអាសនៈសរុប២៦២ កើនឡើង៣០អាសនៈបើប្រៀបនឹងការបោះឆ្នោតមុន។ បើទោះបីជានាំមុខគេ ប៉ុន្តែគណៈបក្សអភិរក្សមិនដណ្ដើមបានបរិមាណអាសនៈ លើសពីពាក់កណ្ដាលដើម្បីបង្កើតរដ្ឋាភិបាល។លទ្ធផលនេះបណ្ដាលឲ្យ កិត្យា នុភាពនិងអំណាចរបស់នាយករដ្ឋមន្ត្រីលោកស្រី May មិនត្រឹមតែត្រូវធ្លាក់ចុះក្នុង គណៈបក្សអភិរក្សប៉ុណ្ណោះ ថែមទាំងជះឥទ្ធិពលទៅលើកិត្យានុភាពរបស់ លោកស្រីរូបនេះនៅសហភាពអឺរ៉ុប (EU) ទៀតផង។

        នាថ្ងៃដដែល ខុទ្ទកាល័យនាយករដ្ឋមន្រ្តីអង់គ្លេសបានឲ្យដឹងថា លោកស្រី Theresa May មិនផ្លាស់ប្ដូរមុខតំណែងរដ្ឋមន្រ្តីសំខាន់ជួរមុខក្នុងរដ្ឋាភិបាលនោះ ឡើយ ក្នុងនោះមានរដ្ឋមន្រ្តីហិរញ្ញវត្ថុលោក Philip Hammond និងរដ្ឋមន្រ្តីការ បរទេសលោក Boris Johnson៕

ប្រតិកម្មទៅវិញ

ផ្សេងៗ