នាយករដ្ឋមន្រ្តីអង់គ្លេសអំពាវនាវរដ្ឋសភាគោរពបំណងប្រាថ្នារបស់ប្រជាជនក្នុងបញ្ហា Brexit

នាយករដ្ឋមន្រ្តីអង់គ្លេសអំពាវនាវរដ្ឋសភាគោរពបំណងប្រាថ្នារបស់ប្រជាជនក្នុងបញ្ហា Brexit - ảnh 1
នាយករដ្ឋមន្រ្តីអង់គ្លេសលោក David Cameron នៅទីក្រុងឡុងដ៍នាថ្ងៃទី២៧ មិថុនា
(រូបថត៖AFP/TTXVN)

(VOVworld) - នារសៀលថ្ងៃទី២៧ មិថុនា នាយករដ្ឋមន្រ្តីអង់គ្លេសលោក David
Cameron បានអំពាវនាវឲ្យរដ្ឋសភាប្រទេសនេះមិនរារាំងបំណងប្រាថ្នាចាកចេញពី
សហភាពអឺរ៉ុប (EU) របស់ប្រជាជន។លោក Cameron ក៏បានច្រានចោលនូវលទ្ធភាព
រៀបចំការបោះប្រជាមតិលើកទី២អំពីសមាជិកភាព EU របស់ប្រទេសនេះ។នាថ្ងៃដ
ដែល សារព័ត៌មានក្នុងប្រទេសបានឲ្យដឹងថា គណៈកម្មាធិការ ១៩២២ របស់សមា
ជិកសភានៃគណៈបក្សអភិរក្សកាន់អំណាចបានកំណត់ពេល វេលាសំរាប់ការស្វែង
រកអ្នកជំនួសឲ្យនាយករដ្ឋមន្រ្តីលោក Cameron។តាមគណៈ កម្មាធិការទទួលបន្ទុក
រៀបំការជ្រើសរើសថ្នាក់ដឹកនាំនេះ ការតែងតាំងឥស្សៈរជន ទទួលតំណែងនាយក
រដ្ឋមន្រ្តីអង់គ្លេសនាពេលខាងមុខនឹងចាប់ផ្ដើមនាថ្ងៃទី២៩ មិថុនា​និងបញ្ចប់១ថ្ងៃ
ក្រោយនោះ។នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេសនឹងត្រូវបាន តែងតាំងជាផ្លូវការនាថ្ងៃ
ទី២កញ្ញា។
ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នៅកិច្ចប្រជុំនាថ្ងៃទី២៧​មិថុនា នៅទីក្រុងប៉ែក
ឡាំង អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ប្រធានាធិបតីបារាំងលោក
Francois Hollande និងនាយករដ្ឋមន្រ្តីអ៊ីតាលីលោក Matteo Renzi បានដាស់តឿន
 EU ឲ្យមានកម្លាំងចលករថ្មីក្រោយពី Brexit ក៏ដូចជាផ្លាស់ប្ដូររបៀបធ្វើការរបស់
ប្លុកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ