នាយករដ្ឋមន្រ្តីអូស្ត្រាលីចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

(VOVWORLD) - ដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅក្នុងកាលៈទេសៈដែលទំនាក់ទំនងរវាង វៀតណាមនិងអូស្ត្រាលីកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លា ហើយការជឿទុកចិត្តគ្នាខាង នយោបាយក៏កាន់តែកើនឡើងៗតាមរយៈការផ្លាស់ប្ដូរគណៈប្រតិភូនិងការជួប ប្រាស្រ័យជាន់ខ្ពស់ទៅវិញទៅមក។
នាយករដ្ឋមន្រ្តីអូស្ត្រាលីចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1 នាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Scott Morrison (រូបថត៖ TTXVN)

នាថ្ងៃទី២២ ខែសីហា នាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Scott Morrison និង លោកជំទាវបានចាប់ផ្ដើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីរដ្ឋា ភិបាលវៀតណាមលោក Nguyen Xuan Phuc។

        ដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅក្នុងកាលៈទេសៈដែលទំនាក់ទំនងរវាង វៀតណាមនិងអូស្ត្រាលីកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លា ហើយការជឿទុកចិត្តគ្នាខាង នយោបាយក៏កាន់តែកើនឡើងៗតាមរយៈការផ្លាស់ប្ដូរគណៈប្រតិភូនិងការជួប ប្រាស្រ័យជាន់ខ្ពស់ទៅវិញទៅមក។ កិច្ចសហប្រតិបតិ្តការទ្វេភាគីកំពុងរីកចម្រើន យ៉ាងសកម្មដោយសម្រេចបាននូវសមិទ្ធផលប្រកបដោយផ្លែផ្កា។ ភាគីទាំងពីរគាំ ទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីនានា ជាពិសេសគឺអង្គការសហប្រជាជាតិ វេទិកាសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ក៏ដូចជាបន្តយន្តការ ដឹកនាំដោយអាស៊ានផងដែរ។ វៀតណាមនិងអូស្ត្រាលីបានអនុម័តលើកិច្ចព្រម ព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ព្រមទាំងកំពុងសហការគ្នាជំរុញការសម្រេចកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ