នាយករដ្ឋមន្រ្តីអេស្ប៉ាញរំសាយស្ថាប័ននីតិបញ្ញាត្តិ Catalonia បញ្ជាឲ្យបោះឆ្នោត មុនកាលកំណត់

(VOVWORLD) - នាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Mariano Rajoy នាថ្ងៃទី២៧ តុលា ប្រកាស ថា លោកបានរំសាយស្ថាប័ននីតិបញ្ញាត្តិ Catalonia ហើយបញ្ជាឲ្យដំណើរ ការបោះឆ្នោតមុនកាលកំណត់នៅតំបន់នេះនាថ្ងៃទី២១ ធ្នូ ខាងមុខ សំដៅស្វែងរក ផ្លូវចេញសំរាប់វិបត្តិខាងនយោបាយដ៏ធ្ងន់ធ្ងរបំផុតរបស់អេស្ប៉ាញក្នុងរយៈពេល ៤០ឆ្នាំកន្លងទៅ។

ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត នាថ្ងៃទី២៨ តុលា តំណាង EU អាមេរិក បារាំង អង់គ្លេសនិងអាល្លឺម៉ង់សុទ្ធតែអះអាងថា ខ្លួនមិនទទួលស្គាល់ការប្រកាស ឯករាជ្យដែលសភា Catalonia បានអនុម័តកាលពីថ្ងៃទី២៥ តុលា ទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ