នាយករដ្ឋមន្រ្តីឥណ្ឌាអញ្ជើញទៅបំពេញទស្សនកិច្ចនៅទ្វីបអឺរ៉ុបនិងអាមេរិក

(VOVWORLD) - នាថ្ងៃទី២៤ មិថុនា នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅព័រទុយហ្គាល់ អាមេរិក និងហូឡង់សំដៅ ជំរុញកិច្ចព្រមព្រៀងទ្វេភាគីលើច្រើនវិស័យជាមួយបណ្ដាប្រទេសនេះ។
នាយករដ្ឋមន្រ្តីឥណ្ឌាអញ្ជើញទៅបំពេញទស្សនកិច្ចនៅទ្វីបអឺរ៉ុបនិងអាមេរិក - ảnh 1 នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី២៤ មិថុនា នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅព័រទុយហ្គាល់ អាមេរិក និងហូឡង់សំដៅ ជំរុញកិច្ចព្រមព្រៀងទ្វេភាគីលើច្រើនវិស័យជាមួយបណ្ដាប្រទេសនេះ។តាមអ្នកនាំពាក្យរដ្ឋាភិបាលឥណ្ឌាថា ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅព័រទុយហ្គាល់ នោះ នាយករដ្ឋមន្រ្តីលោក Modi នឹងជំរុញកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំង ពីរលើវិស័យសេដ្ឋកិច្ច វិទ្យសាស្ត្រ-បច្ចេកវិទ្យា អវកាសនិងទំនាក់ទំនងការទូត ប្រជាជន។បន្ទាប់នោះ លោកនឹងទៅកាន់អាមេរិកដើម្បីចូលរួមសន្និសីទកំពូល លើកដំបូងជាមួយប្រធានាធិបតីលោក Donald Trump ដើម្បីផ្លាស់ប្ដូរទស្សនៈនិង ពង្រឹងទំនាក់ទំនងដៃឥណ្ឌា-អាមេរិក។ចុងក្រោយ ថ្នាក់ដឹកនាំឥណ្ឌារូបនេះនឹងវិល ត្រឡប់មកអឺរ៉ុបវិញដោយទីមកដល់គឺប្រទេសហូឡង់ ហើយបញ្ចប់ដំណើរទស្សន កិច្ចនៅទ្វីបចំនួន២ក្នុងរយៈពេល៤ថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ