នាយកស្ថាប័នជាតិទទួលបន្ទុកអ្នកចូលនិវត្តន៍កូរ៉េខាងត្បូងត្រូវបានចាប់ឃុំខ្លួនជាបន្ទាន់

នាយកស្ថាប័នជាតិទទួលបន្ទុកអ្នកចូលនិវត្តន៍កូរ៉េខាងត្បូងត្រូវបានចាប់ឃុំខ្លួនជាបន្ទាន់ - ảnh 1
នាយកស្ថាប័នជាតិទទួលបន្ទុកអ្នកចូលនិវត្តន៍កូរ៉េខាងត្បូងត្រូវបានចាប់ឃុំខ្លួនជាបន្ទាន់ (VNA)


(VOVworld) – ទីភ្នាក់ងារសាព័ត៌មានកូរ៉េខាងត្បូង Yonhap នាថ្ងៃទី ២៨ ធ្នូ បាន
ឲ្យដឹងថា៖ បណ្ដារដ្ឋអាជ្ញាពិសេសនៃប្រទេសនេះបានសម្រេចចាប់ឃុំខ្លួនជាបណ្តោះ
អាសន្ននាយកស្ថាប័នជាតិទទួលបន្ទុកអ្នកចូលនិវត្តន៍ (NPS) លោក Moon
Hyung-pyo ដោយសារ សង្ស័យលោករូបនេះបានដាក់សម្ពាធទៅលើ NPS ឲ្យជួរ
ដាក់បញ្ចូលនូវសាខាចំនួន ២ នៃសម្ព័ន្ធក្រុមហ៊ុន Samsung នាឆ្នាំ ២០១៥ ក្នុង
ពេលដែលលោកបានកាន់ដំណែងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងសុខុមាល
ភាពសង្គម។ មជ្ឈដ្ឋានរដ្ឋអាជ្ញាបានសម្រេចដូច្នេះដោយសារគេព្រួយ បារម្ភថា៖
លោក Moon អាចស្វែងរកវិធានការលុបចោលរាល់ភ័ស្តុតាង។ នាបច្ចុប្បន្នកំពុង
មានការចោទប្រកាន់ថា៖ វិមានប្រធានាធិបតីកូរ៉េខាងត្បូងបាន ដាក់សម្ពេធ
ទៅលើ NPS ក្នុងការរួមបញ្ចូលនូវសាខាចំនួន ២ របស់ Samsung ដើម្បីប្តូរយក
អាទិភាពដែល Samsung លៃទុកសំរាប់មិត្តជិតស្និតរបស់ប្រធានាធិបតីកូរ៉េខាង
ត្បូង លោកស្រី Park Geun-hye គឺលោកស្រី Choi Soon-sil។ ប៉ុន្តែ លោក Moon
 បានបដិសេធការសង្ស័យហើយប្រកាសថា៖ លោកគ្មានកាទាក់ទង ណាមួយ
ជាមួយវិមានប្រធានាធិបតីទេ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ