នាយទាហាននៃកងទ័ពប្រជាជនវៀតណាម ៣នាក់ទៀត ទៅបំពេញភារកិច្ចរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

(VOVWORLD) - នាយទាហានដែលត្រៀមចាកចេញទៅបំពេញបេសកកម្មលើកនេះ សុទ្ធតែមានបទពិសោធន៍ក្នុងការគ្រប់គ្រងអង្គភាព និងមានបទពិសោធន៍ជាក់ស្តែងនៃបេសកកម្ម។ 
នាយទាហាននៃកងទ័ពប្រជាជនវៀតណាម ៣នាក់ទៀត ទៅបំពេញភារកិច្ចរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ - ảnh 1 ទិដ្ឋភាពនៃពិធីប្រគល់សេចក្តីសម្រេចចិត្ត (រូបថត៖ qdnd.vn)

នាថ្ងៃទី ២២ ខែតុលា នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសបានរៀបចំពិធី ប្រគល់សេចក្តីសម្រេចចិត្តរបស់ប្រធានរដ្ឋ និងប្រគល់ភារ កិច្ចសម្រាប់នាយទាហាន ៣ រូបឱ្យត្រៀមបំពេញភារកិច្ច នៅបេសកម្មរក្សាសន្តិភាព របស់អង្គការ សហប្រជាជាតិនៅស៊ូដង់ ខាងត្បូងនិងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

នាយទាហានដែលត្រៀម ចាកចេញ ទៅបំពេញបេសកកម្ម លើកនេះ សុទ្ធតែមានបទពិសោធន៍ ក្នុងការគ្រប់គ្រងអង្គភាព និងមានបទពិសោធន៍ជាក់ស្តែងនៃបេសកកម្ម។ ក្រៅពីឆ្លងកាត់វគ្គបណ្តុះបណ្តាល ដោយមានខ្លឹមសារសំខាន់ៗជាច្រើនមក បានជួយឲ្យនាយទាហានមានសមត្ថភាពដើម្បីបំពេញតាមតម្រូវការជំនាញរបស់អង្គការសហប្រជាជាតិមក នាយទាហានទាំងនោះក៏ទទួលបានការបណ្តុះបណ្តាលចំណេះដឹងនិងជំនាញក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត ជាពិសេសគឺជំងឺរាតត្បាតកូវីដ ១៩ តែម្តង។

 ថ្លែងមតិនៅក្នុងពិធីនេះ អនុរដ្ឋមន្រ្តីការពារប្រទេស ឧត្តមសេនីយ៍ឯកបម្រុង លោក Nguyen Chi Vinh បានកត់សម្គាល់ថា នាយទាហានត្រៀមចាកចេញទៅបំពេញភារកិច្ច គឺត្រូវខិតខំប្រឹងប្រែង សិក្សានិងស្រាវជ្រាវ។ ទន្ទឹមជាមួយគ្នានោះ ពង្រឹងសាមគ្គីភាពអន្តរជាតិជាមួយប្រទេសម្ចាស់ផ្ទះ ជាមួយបេសកកម្មនិងកងទ័ពនៃប្រទេសម្ចាស់ផ្ទះ ជាពិសេសត្រូវធានាឱ្យបានដាច់ខាត នូវសុវត្ថិភាពចំពោះមុខជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ