នាយទាហានវៀតណាមចេញដំណើរទៅបំពេញភារកិច្ចរក្សាសន្តិភាពនៅប្រទេសស៊ូដង់ខាងត្បូង

(VOVWORLD) - នាថ្ងៃទី២០ ខែវិច្ឆិកា នៅរដ្ឋធានីហាណូយ ក្រសួងការពារប្រទេសវៀត ណាមបានរៀបចំពិធីប្រគល់សេចក្ដីសម្រេចចិត្តរបស់ប្រធានរដ្ឋនិងប្រគល់ភារកិច្ចសម្រាប់នាយទាហានចំនួន២នាក់ដើម្បីទៅបំពេញភារកិច្ចរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសស៊ូដង់ខាងត្បូង។
នាយទាហានវៀតណាមចេញដំណើរទៅបំពេញភារកិច្ចរក្សាសន្តិភាពនៅប្រទេសស៊ូដង់ខាងត្បូង - ảnh 1(រូបថត៖ Vnexpress) 


 
នាយទាហានវៀតណាមទាំងពីរ រូបនេះនឹងកាន់តំណែងជាអ្នកសង្កេតការណ៍យោធានៅក្រុមបេសកកម្មរក្សា សន្តិភាពរបស់អង្គការសហប្រជាជាតិប្រចាំនៅស៊ូដង់ខាងត្បូង។

        នៅពិធីប្រគល់ភារកិច្ច ឧត្តមសេនីយ៍ឯក Pham Ngoc Minh អគ្គសេនាធិការ រងនៃកងទ័ពប្រជាជនវៀតណាម បានសំណូមពរអោយនាយទាហានទាំងពីរនាក់ ប្រតិបត្តិតាមវិន័យរបស់កងទ័ពនិងច្បាប់របស់រដ្ឋយ៉ាងហ្មឺងម៉ាត់។ ជាពិសេស ត្រូវប្រតិបត្តិតាមបទបញ្ញត្តិនៃក្រុមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហ ប្រជាជាតិប្រចាំស៊ូដង់ខាងត្បូង ក៏ដូចជាច្បាប់និងទំនៀមទំលាប់នៃប្រទេស សាមីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ