នាយរដ្ឋមន្ត្រី Nguyen Tan Dung ជួបសន្ទនាជាមួយ គណៈប្រតិភូជាន់ខ្ពស់ឡាវ
(VOV) – នាព្រឹកថ្ងៃទី ១០ ធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល ក្នុងជំនួបសន្ទនាជាមួយ គណៈប្រតិភូជាន់ខ្ពស់ឡាវដឹកនាំដោយនាយករដ្ឋមន្ត្រីឡាវ លោក Axang Laoly ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាម នាយរដ្ឋមន្ត្រីវៀតណាម Nguyen
Tan Dung បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃសន្និសីទអំពីកិច្ចសហប្រតិបត្តិការ កសាងខ្សែព្រំដែនវៀតណាម-ឡាវ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាង
ថា៖ បក្ស រដ្ឋាភិបាលនិងប្រជាជនវៀតណាមនឹងជានិច្ចកាលរួមគ្នាជាមួយ បក្ស រដ្ឋ រដ្ឋាភិបាលនិងប្រជាជនឡាវ ក្នុងបុព្វហេតុការពារ ពូនជ្រុំ ទំនាក់ទំនងមិត្តភាពសាមគ្គី
ពិសេសនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង វៀតណាមនិងឡាវអភិវឌ្ឍន៍
ឲ្យខ្លាំងក្លាថែមទៀត។ នាព្រឹកថ្ងៃដ៏ដែលគណៈកម្មាធិការទទួលបន្ទុកតំបន់ពាយ័ព្យ
បានរៀបចំសន្និសីទអំពីកិច្ចសហប្រតិបត្តិការកសាងខ្សែព្រំដែនវៀតណាម-ឡាវ ដោយមានការធ្វើជាអាធិបតី របស់ឧបនាយរដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីឡាវ លោក Axang Laoly៕