នាវាកងទ័ពជើងទឹកកាណាដាចំនួនពីរគ្រឿងមកបំពេញទស្សនកិច្ចនៅវៀតណាម

(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅខេត្ត Khanh Hoa គណប្រតិភូនាយទាហានកាណាដានឹងទៅជួបសម្ដែងការគួរសមជាមួយថ្នាកដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa   ប្រកួតគីឡាជាមួយកម្មាភិបាល យុទ្ធជននៃបញ្ជាកាដ្ឋានតំបន់ទី ៤ នៃកងទ័ពជើងទឹក និងទស្សនារម្មណីយដ្ឋាន កេរ្តិ៍ដំណែលមួយចំនួននៃខេត្ត Khanh Hoa។
នាវាកងទ័ពជើងទឹកកាណាដាចំនួនពីរគ្រឿងមកបំពេញទស្សនកិច្ចនៅវៀតណាម - ảnh 1 នាវាពិឃាត HMCS Regina និងនាវាភស្តុភារ Asterix របស់កងទ័ពជើងទឹកកាណាដា

នាថ្ងៃទី ១០ ខែមិថុនា នាវាពិឃាត HMCS Regina និងនាវាភស្តុភារ Asterix របស់កងទ័ពជើងទឹកកាណាដាបានចូលចតនៅកំពង់ផែអន្ដរជាតិCam Ranh ខេត្ត Khanh Hoa ជាលើកដំបូង ចាប់ផ្ដើមបំពេញទស្សនកិច្ចជាមិត្ភាពនៅវៀតណាមក្នុងរយៈពេល ៤ ថ្ងៃ។ នាវាទាំងពីរគ្រឿងនេះមានសមាជិកជានាទាហាន និងនាវិកចំនួន ៣២០ រូប ដឹកនាំដោយវរសេនីយ៍ទោ  Jacob French នាយទាហានទទួលបន្ទុកបញ្ជានាវា HMCS Regina។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅខេត្ត Khanh Hoa គណប្រតិភូនាយទាហានកាណាដានឹងទៅជួបសម្ដែងការគួរសមជាមួយថ្នាកដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa   ប្រកួតគីឡាជាមួយកម្មាភិបាល យុទ្ធជននៃបញ្ជាកាដ្ឋានតំបន់ទី ៤ នៃកងទ័ពជើងទឹក និងទស្សនារម្មណីយដ្ឋាន កេរ្តិ៍ដំណែលមួយចំនួននៃខេត្ត Khanh Hoa។ ទឹន្ទឹមនឹងនេះ មេបញ្ជាការ និង នាវិកនៃនាវា HMCS Regina និង Asterix ទាំងពីរគ្រឿងនេះ ក៏បានជួបប្រាស្រ័យជាមួយនិស្សិតនៃមហវិទ្យាល័យ Khanh Hoa និងទៅទស្សនាមជ្ឈមណ្ឌលថែទាំសង្គមខេត្ត Khanh Hoa ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ