នាវាកងទ័ពជើងទឹកចក្រភពអង់គ្លេស HMS Enterprise ធ្វើទស្សនកិច្ចនៅទីក្រុង Hai Phong

(VOVWORLD) -  នាវា HMS Enterprise របស់កងទ័ពជើងទឹកចក្រភពអង់គ្លេស បានចូលចតនៅកំពង់ផែ Tan Vu (ទីក្រុង Hai Phong) នាថ្ងៃទី ១៩ ខែកុម្ភៈ ដោយចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលមួយសប្តាហ៍នៅវៀតណាម។

ក្នុងអំឡុងពេលដែលនាវា HMS Enterprise នៃកងទ័ពជើងទឹកចក្រភពអង់គ្លេស ធ្វើដំណើរទស្សនកិច្ចនៅទីក្រុង Hai Phong នោះ នឹងប្រព្រឹត្តទៅនូវសកម្មភាពដូចជា៖ ចូលជួបសំដែងការគួរសមថ្នាក់ដឹកនាំនៃគណៈកម្មាធិការប្រជាជនទីក្រុង Hai Phong និងថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានកងទ័ពជើងទឹក; ទីភ្នាក់ងារនិងអង្គភាពវៀតណាមបានអញ្ជើញទៅទស្សនានាវានិងចូលរួមពិធីជប់លៀងនៅលើនាវា។ នាថ្ងៃទី ២៥ ខែកុម្ភៈ នាវាកងទ័ពជើងទឹកចក្រភពអង់គ្លេស HMS Enterprise នឹងចាកចេញពីទីក្រុង Hai Phong និងបន្តដំណើរទៅមុខទៀត។

មុននឹងដំណើរទស្សនកិច្ចនេះ ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅវៀតណាមលោក Gareth Ward បានចែក រំលែកថា នេះគឺជាដំណើរទស្សនកិច្ចលើកទី ២ របស់កងទ័ពជើងទឹកចក្រភពអង់គ្លេសមកកាន់វៀតណាម។ ប្រការនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់អង់គ្លេសចំពោះសន្តិសុខក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិក ចែករំលែកទស្សនៈនិងជំនាញជាមួយកងទ័ពជើងទឹកផ្សេងទៀត ក្នុងនោះកម្លាំងប្រភេទទ័ពជំនាញជើងទឹករបស់កងទ័ពប្រជាជនវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ