នាវាកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ីបំពេញទស្សនកិច្ចមិត្តភាពនៅទីក្រុង Da Nang

នាវាកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ីបំពេញទស្សនកិច្ចមិត្តភាពនៅទីក្រុង Da Nang - ảnh 1
នាវាប្រឆាំងនាវាមុជទឹក (BPK) “Admiral Panteleyev”

(VOVworld) - នាព្រឹកថ្ងៃទី៣១ កក្កដា ក្រុមនាវាចំណុះកម្លាំងនាវាប៉ាស៊ីហ្វិករបស់
កងទ័ពជើងទឹកសហព័ន្ធរុស្ស៊ីរួមមាន៣គ្រឿងនោះគឺ នាវាប្រឆាំងនាវាមុជទឹក (BPK)
 “Admiral Panteleyev” នាវាដឹកជញ្ជូនឧស្ម័ន (SMTN) “Pechenga” និង នាវាសង្គ្រោះ-
ទាញ “SB-522” បានមកកាន់កំពង់ផែ Tien Sa ចាប់ផ្ដើមដំណើរ ទស្សនកិច្ចមិត្តភាព
នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាមចាប់ពីថ្ងៃទី៣១ កក្កដាដល់ថ្ងៃទី២
សីហា។ដំណើរទស្សនកិច្ចលើកនេះគឺសំដៅបង្កើនទំនាក់ទំនង សហប្រតិបតិ្តការ
ការពារជាតិទ្វេភាគីរវាងកងទ័ពនៃប្រទេសទាំងពីរ។ក្នុងរយៈ ពេលស្នាក់នៅទីក្រុង
 Da Nang ក្រុមនាយទាហាន នាវិករុស្ស៊ីដឹកនាំដោយវរសេ នីយ៍ឯកកងទ័ពជើងទឹក
 Potapov Aleksandr Valerevich នឹងទៅដាក់កម្រងផ្កា នៅវិមានអនុស្សាវរីយ៍វីរៈយុទ្ធ
ជនពលីទីក្រុង Da Nang ជួបសន្ទនាជាមួយថ្នាក់ ដឹនាំទីក្រុង និងបញ្ជាការដ្ឋាន
តំបន់ទី៣កងទ័ពជើងទឹកវៀតណាមទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ