នាវាកងទ័ពជើងទឹកអូស្ត្រាលីឆ្លងកាត់សមុទ្រខាងកើត

(VOVWORLD) - ក្នុងនោះ “នាវា Anzac និង Sirus បានឆ្លងកាត់តំបន់សមុទ្រខាងកើត នៅពាក់កណ្តាលខែមីនា ខណៈដែលនាវា Anzac បានចូលរួមក្នុងការបណ្តុះបណ្តាលយុទ្ធវិធីសម្រាប់កងកម្លាំងស្វ័យការពារជប៉ុន JS Akebono នៅចុងខែមីនា”។ 
នាវាកងទ័ពជើងទឹកអូស្ត្រាលីឆ្លងកាត់សមុទ្រខាងកើត - ảnh 1នាវាចម្បាំងអូស្ត្រាលី ៣ គ្រឿង បានឆ្លងកាត់សមុទ្រខាងកើត កាលពីសប្តាហ៍មុន (រូបថត៖ VOV)

កាសែតហិរញ្ញវត្ថុអូស្ត្រាលី នៅថ្ងៃទី ១០ ខែឧសភាបានដកស្រង់សេចក្តីប្រកាស របស់ក្រ សួងការពារជាតិ ដែលបានលើកឡើងថា ចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ នាវាចម្បាំងចំនួន ៤ គ្រឿងរបស់កងទ័ពជើងទឹកអូស្ត្រាលី រួមមាននាវាពិឃាត Anzac, Ballarat, Parramatta និងជាមួយនាវាពិឃាត HMAS Sirus បានឆ្លងកាត់តំបន់ភាគខាងត្បូងនៃសមុទ្រខាងកើត។ ក្នុងនោះ “នាវា Anzac និង Sirus បានឆ្លងកាត់តំបន់សមុទ្រខាងកើត នៅពាក់កណ្តាលខែមីនា ខណៈដែលនាវា Anzac បានចូលរួមក្នុងការបណ្តុះបណ្តាលយុទ្ធវិធីសម្រាប់កងកម្លាំងស្វ័យការពារជប៉ុន JS Akebono នៅចុងខែមីនា”។ សេចក្តីប្រកាសរបស់ក្រសួងការពារជាតិអូស្ត្រាលីបានបញ្ជាក់ថា “នាវាមានវត្តមានបច្ចុប្បន្ននៅក្នុងតំបន់ពីរផ្សេងគ្នា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយដៃគូក្នុងតំបន់និងបង្កើនអន្តរប្រតិបត្តិការ”។ សេចក្តីប្រកាសនេះក៏បានបញ្ជាក់ថា “ការដាក់ពង្រាយសកម្មភាពទាំងនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់អូស្រ្តាលីចំពោះតំបន់មហាសមុទ្រឥណ្ដា - ប៉ាស៊ីហ្វិកបើកចំហរ បរិយា ប័ន្ន និងមានភាពធន់ ព្រមទាំងអនុវត្តន៍នៅក្នុងតំបន់សមុទ្រអន្តរជាតិ និងសមស្របជាមួយច្បាប់អន្តរជាតិស្តីពីសេរីភាពនាវាចរណ៍និងអាកាសចរណ៍  ជាពិសេសអនុសញ្ញានៃអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ”។

សូមគូសបញ្ជាក់ថា នៅឆ្នាំ ២០២០ នាវាចម្បាំងអូស្ត្រាលី ៦ គ្រឿងក៏បានឆ្លងកាត់សមុទ្រខាងកើតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ