នាវាការពារកងទ័ពជើងទឹកបង់ក្លាដែស មកបំពេញទស្សនកិច្ចមិត្តភាពនៅទីក្រុងហូជីមិញ

(VOVWORLD) - នាព្រឹកថ្ងៃទី ៨ ខែមេសា នាវាការពារ BNS PROTTOY ចំណុះកងទ័ពជើងទឹកបង់ក្លាដែស ដឹកនាំដោយលោកវរសេនីយ៍ឯក Mirza Mohammad Mehedi Hassan បានចូលចតនៅកំពង់ផែ Sai Gon ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចមិត្តភាពនៅទីក្រុងហូជីមិញចាប់ពីថ្ងៃទី៨ ដល់ ថ្ងៃទី ១១ ខែមេសា សំដៅរួមចំណែកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ក៏ដូចជាយល់ដឹងនិងទុកចិត្តគ្នាទៅវិញទៅមករវាងយោធារបស់ប្រទេសទាំងពីរ។
នាវាការពារកងទ័ពជើងទឹកបង់ក្លាដែស មកបំពេញទស្សនកិច្ចមិត្តភាពនៅទីក្រុងហូជីមិញ - ảnh 1 លោកវរសេនីយ៍ឯក Mirza Mohammad Mehedi Hassan (ខាងឆ្វេងដៃ)

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោកមេបញ្ជាការនាវានឹងចូលជួបសំដែងការគួរសមជាមួយថ្នាក់ដឹកនាំទីក្រុងហូជីមិញ និងមេបញ្ជាការដ្ឋានកងទ័ពជើងទឹកតំបន់ទី ២។ ភាគីទាំងពីរនឹងផ្លាស់ប្តូរបទពិសោធន៍លើវិស័យមួយចំនួនដែលមានការយកចិត្តទុកដាក់ដូចគ្នា។ នាវឹកនឹងចូលរួមក្នុងសកម្មភាពជួបប្រាស្រ័យខាងកីឡាជាមួយកម្មាភិបាលនិងយុទ្ធជននៃមេបញ្ជាការដ្ឋានកងទ័ពជើងទឹកតំបន់ទី ២ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ