នាវិកវៀតណាមចំនួន ៣ នាក់ក្នុងករណីនាវារងការវាយប្រហារនៅសមុទ្រក្រហម ធ្វើមាតុភូមិនិវត្តន៍

(VOVWORLD) - យោងតាមព័ត៌មានរបស់ស្ថានទូតបានឲ្យដឹងថា សពលោក Dang Duy Kien ដែលជាជនរងគ្រោះអកុសលក្នុងករណីនាវារងការវាយប្រហារកាលពីថ្ងៃទី ៦ មិនា នឹងត្រូវបានធ្វើមាតុភូមិនិវត្តន៍នាពេលឆាប់ៗខាងមុខ។
 

ស្ថានទូតវៀតណាមប្រចាំប្រទេសអេហ្ស៊ីបទទួលបន្ទុកនៅ Djbouti បានឲ្យដឹងថានាវិកវៀតណាមចំនួន ៣ នាក់ ដែលមានសុវត្ថិភាពក្នុងករណីនាវាដឹកទំនិញ True Confidence រងការវាយប្រហារនៅសមុទ្រក្រហមកាលពីសប្តាហ៍មុន ហើយនាថ្ងៃទី ១៣ មិនា បានចាកចេញពីអាកាសយានដ្ឋាន Djibouti  ដើម្បីធ្វើមាតុភូមិនិវត្តន៍។ តាមផែនការ នាវិកទាំងនេះនឹងមកដល់ទីក្រុងហាណូយនាថ្ងៃទី ១៣ មិនា។ យោងតាមព័ត៌មានរបស់ស្ថានទូតបានឲ្យដឹងថា សពលោក Dang Duy Kien ដែលជាជនរងគ្រោះអកុសលក្នុងករណីនាវារងការវាយប្រហារកាលពីថ្ងៃទី ៦ មិនា នឹងត្រូវបានធ្វើមាតុភូមិនិវត្តន៍នាពេលឆាប់ៗខាងមុខ។ សូមបញ្ជាក់ដែរថា បន្ទាប់ពីកើតមានហេតុការណ៍នេះ ស្ថាប័នមានសមត្ថកិច្ចវៀតណាមបានសហការជាមួយក្រសួងការបរទេស Djibouti បំពេញបែបបទ និងឯកសារដើម្បីធ្វើមាតុភូមិនិវត្តន៍នាវិកវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ