នាវាចិនចូលទៅតំបន់សមុទ្រនៅជុំវិញប្រជុំកោះជំលោះជាមួយជប៉ុន

នាវាចិនចូលទៅតំបន់សមុទ្រនៅជុំវិញប្រជុំកោះជំលោះជាមួយជប៉ុន - ảnh 1
ប្រជុំកោះជំលោះរវាងជប៉ុននិងចិន (រូបថត៖AFP/ TTXVN)

(VOVworld) - នាថ្ងៃទី៤ មករា កងកម្លាំងការពារឆ្នេរសមុទ្រជប៉ុន (JCG) ឲ្យដឹង
ថា នាវាចិនចំនួន៤គ្រឿងបានចូលទៅតំបន់សមុទ្ររបស់ជប៉ុននៅជុំវិញប្រជុំកោះ
ជំលោះដែលតូក្យូហៅថា Senkaku ខណៈដែលប៉េកាំងហៅថា Diaoyu នៅ សមុទ្រ
Hoa Tung។ករណីចុងក្រោយបំផុតដែលនាវារបស់ចិនចូលទៅតំបន់សមុទ្រពោល
 ខាងលើគឺកើតមានឡើងនាថ្ងៃទី២៦ ធ្នូ ឆ្នាំ២០១៦។ជំលោះអធិបតេយ្យភាពបាន
បង្កឡើងភាពតានតឹងក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងអំឡុងពេលកន្លង
មកជាពិសេសក្រោយពីតូក្យូធ្វើជាតូបនីយកម្មនូវកោះចំនួន៣ក្នុងចំណោមកោះ
ទាំង៥នៅទីនេះកាលពីខែកញ្ញាឆ្នាំ២០១២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ