នាំវៀតណាមក្លាយជាប្រទេសរឹងមាំសម្រាប់ការចាប់ផ្តើមអាជីវកម្មនិងការច្នៃប្រឌិត

(VOVWORLD) - កាលពីយប់មិញ នៅខេត្ត Binh Duong នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានចូលរួមកម្មវិធីសញ្ញាសម្គាល់ Techfest ២០២២។ 
នាំវៀតណាមក្លាយជាប្រទេសរឹងមាំសម្រាប់ការចាប់ផ្តើមអាជីវកម្មនិងការច្នៃប្រឌិត - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងក្នុងកម្មវិធី សញ្ញាសម្គាល់ TECHFEST វៀតណាម ២០២២ (ប្រភព៖ TTXVN)

នេះគឺជាសកម្មភាពបូកសរុបពីសន្និសីទនិងសិក្ខាសាលាជាង ៣០ ស្តីពីការច្នៃប្រឌិត នៃកម្មវិធី មហោស្រពច្នៃប្រឌិតថ្នាក់ជាតិ (Techfest វៀតណាម ២០២២) ដោយក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សហការជាមួយក្រសួងការបរទេស និងគណៈកម្មាធិការប្រជាជនខេត្ត Binh Duong រៀបចំឡើង។

Techfest Vietnam ឆ្នាំ ២០២២ ក្រោមប្រធាន បទ "បើកការច្នៃប្រឌិត - បំផុសគោលគំនិតថ្មី" ប្រ ព្រឹត្តទៅនៅទីក្រុង Binh Duong ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែធ្នូ។ ក្នុងក្របខ័ណ្ឌនៃ Techfest Vietnam ឆ្នាំ ២០២២ មាន ខ្លឹមសារសំខាន់ៗដូចជា៖ ការតាំងពិព័រណ៍ផលិតផល និងសេវាកម្មច្នៃប្រឌិតថ្មី ដែលមានស្តង់ចំនួន ២៥០; បើកកម្មវិធី; វេទិកាគោលនយោបាយពហុភាគីកម្រិតខ្ពស់ស្តីពីប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្ម; ការប្រកួតប្រជែងស្វែងរកទេពកោសល្យនៃការចាប់ផ្តើមអាជីវកម្មច្នៃប្រឌិតថ្នាក់ជាតិ សកម្មភាពតភ្ជាប់ទំនាក់ទំនងវិនិយោគ និងពិធីបិទ Techfest Vietnam ២០២២ ទិសដៅទៅ Techfest Vietnam ២០២៣។ល។

Techfest Vietnam ២០២២ ទាក់ទាញភ្ញៀវជាង ៨.០០០នាក់ ដែលជាតំណាងសហគមន៍ចាប់ផ្តើមអាជីវកម្មមក ពី ៦៣ ខេត្ត-ក្រុងទូទាំងប្រទេស និង ២០ ប្រទេស ៕ 

ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា បក្សនិងរដ្ឋវៀតណាមជានិច្ចកាលមានគោលការណ៍ ជំរុញការផ្លាស់ប្តូរគំរូកំណើនដោយផ្អែកលើការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ប៉ុន្មានឆ្នាំមកនេះ បក្ស និងរដ្ឋបានបង្កើតគោលការណ៍ណែនាំ និងគោលនយោបាយជាច្រើន ដើម្បីបង្កលក្ខខណ្ឌងាយស្រួល និងបរិយាកាសអំណោយផលបំផុតសម្រាប់ការចាប់ផ្តើមអាជីវកម្ម និងការច្នៃប្រឌិត។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ដើម្បីប្រែក្លាយវៀតណាមទៅជាប្រទេសចាប់ផ្តើមអាជីវកម្មដ៏រឹងមាំ ក្រសួង ស្ថាប័ន និងមូលដ្ឋានគួរតែមានដំណោះស្រាយក្នុងការផ្សារភ្ជាប់ការចាប់ផ្តើមអាជីវកម្មថ្មី ការច្នៃប្រឌិតជាមួយចំណេះដឹង និងវិទ្យាសាស្ត្រសាធារណៈ បច្ចេកវិទ្យា និងលក្ខណៈពិសេសរបស់ប្រទេស និងប្រជាជននៃប្រទេសវៀតណាម។ លោកនាយករដ្ឋមន្ត្រីក៏បានអំពាវនាវដល់អ្នកវិទ្យាសាស្ត្រ អង្គការ បុគ្គល អង្គភាពអាជីវកម្ម វិនិយោគិនក្នុងនិងក្រៅប្រទេស រួមចំណែកយ៉ាងសកម្មថែមទៀតក្នុងបុព្វហេតុចាប់ផ្តើមអាជីវកម្ម និងនវានុវត្តន៍របស់វៀតណាម។ សហគមន៍ចាប់ផ្តើមអាជីវកម្ម និងនវានុវត្តន៍វៀតណាម ជាពិសេសយុវជនជំនាន់ក្រោយ ត្រូវបន្តលើកកម្ពស់ភាពក្លាហាន និងបញ្ញារបស់ប្រជាជនវៀតណាម ហើយហ៊ានប្រឈមមុខនឹងការលំបាកមានចំណង់ចំណូលចិត្ត   ហ៊ានចាប់ផ្តើមអាជីវកម្ម។

នៅក្នុងព្រឹត្តិការណ៍នេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ក៏បានចូលរួមពិធីប្រគល់ពានរង្វាន់កំពូលទាំង ១០ នៃការស្វែងរកទេពកោរសល្យច្នៃប្រឌិតជាតិ និងអនុវត្តពិធីសញ្ញាសម្គាល់ Techfest ២០២២; ធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមច្នៃប្រឌិត និងគាំទ្រការផ្លាស់ប្តូរឌីជីថលឧស្សាហកម្មវៀតណាម-សិង្ហបុរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ