នាវាទេសចរណ៍ចំនួន ២ គ្រឿងដែលដឹកភ្ញៀវអន្តរជាតិចំនួន ២ ៥០០ នាក់​ចុះចត​នៅ ទីក្រុង Da Nang ក្នុងឆ្នាំ​ថ្មី

(VOVWORLD) -នាថ្ងៃទី ១ ខែមករា ឆ្នាំ២០១៩ នៅកំពង់ផែ Tien Sa មន្ទីរទេសចរណ៍ទីក្រុង Da Nang បានរួមសហការជាមួយក្រុមហ៊ុនភាគហ៊ុនកំពង់ផែ Da Nang រៀបចំពិធីទទួលនាវាទេសចរណ៍សមុទ្រចំនួន ២ គ្រឿង ដែលបានដឹកភ្ញៀវទេសចរអន្តរជាតិ ចំនួន ២ ៥០០ នាក់ មកទស្សនា ទីក្រុង Da Nang ក្នុងឱកាសឆ្នាំថ្មី ២០១៩។
នាវាទេសចរណ៍ចំនួន ២ គ្រឿងដែលដឹកភ្ញៀវអន្តរជាតិចំនួន ២ ៥០០ នាក់​ចុះចត​នៅ ទីក្រុង Da Nang ក្នុងឆ្នាំ​ថ្មី - ảnh 1អ្នកដំណើរកុមារត្រូវបានស្វាគមន៍។ (Dinh Thieu, Van Hieu / VOV)

នាវា Costa Atlantica បានដឹកភ្ញៀវទេសចរចំនួន ២ ០០០ នាក់ ភាគច្រើនគឺភ្ញៀវទេសចរចិន ។ ចំណែកឯនាវា Seabourn Ovation ដែលដឹកភ្ញៀវទេសចរចំនួន ៥០០ នាក់ មកពីទ្វីបអឺរ៉ុប និងទ្វីបអាមេរិក។

លោក Huynh Duc Trung ប្រធានការិយាល័យគ្រប់គ្រងភ្ញៀវទេសចរ នៃមន្ទីរទេសចរណ៍ ទីក្រុង Da Nang បានឲ្យដឹងថា៖

 " តាមការប៉ានស្មានថា ក្នុងឆ្នាំ២០១៩នេះ ភ្ញៀវទេសចរតាមផ្លូវសមុទ្រ គឺកើនឡើង ២១ % បើប្រៀបធៀបទៅនឹងឆ្នាំទទៅមិញ ដោយមានជើងនាវាប្រមាណ ១១០ និងភ្ញៀវទេសចរប្រមាណ ១៥០ ពាន់នាក់។ ក្រោយពីព្រឹត្តិការណ៍ APEC ឆ្នាំ ២០១៧ ប្រកបដោយជោគជ័យនោះ ភ្ញៀវទេសចរជាច្រើននៅទូទាំងពិភពលោកបានស្គាល់ដល់ទីក្រុង Da Nang ។ តាមគម្រោង យើងខ្ញុំនឹងពង្រីកកំពង់ផែនេះឲ្យក្លាយទៅជាកំពង់ផែឯកទេសសម្រាប់ការអភិវឌ្ឍទេសចរណ៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ