នាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន ២០១៥ មកដល់ទីក្រុងហូជីមិញ

នាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន ២០១៥ មកដល់ទីក្រុងហូជីមិញ - ảnh 1
នាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន ២០១៥ មកដល់ទីក្រុងហូជីមិញ

(VOV)_​នារសៀលថ្ងៃទី១៧ វិច្ឆិកា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀត​ណាម
 ​បានប្រព្រឹត្តទៅពិធីទទួល​​នាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន  លើកទី​៤២ ឆ្នាំ ២០១៥
( SSEAYP 2015) ។ ក្នុងរយៈពេល៥ថ្ងៃនៅទីក្រុងហូជីមិញ​ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១
វិច្ឆិកា ដំណាងយុវជននៃប្រទេសនានា នឹងចូលរួមសកម្មភាពវប្បធម៌ សិល្បះ ទៅ
ទស្សនាតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ ជួបប្រាស្រ័យជាមួយយុវវ័យទីក្រុង ។ លោក
 Nguyen Quoc Tuan ប្រធានគណៈប្រតិភូ​វៀតណាម បានអោយដឹងថា៖

          “ យើងខ្ញុំបាននាំមកជូន​កកម្មវិធីនេះនូវអត្តសញ្ញាណពិសេស របស់វៀតណាម។
​ ប្រធានបទរបស់ឆ្នាំនេះគឺ Blooming Viet Nam បកប្រែគឺវៀតណាមរីក​។ យើងខ្ញុំមានគោលបំណងថា៖​តាមរយៈប្រធានបទនេះ យើងខ្ញុំនឹង​ឧទ្ទេសនាមអំពីវៀតណាម១
កំពុងអភិវឌ្ឍន៍ លើគ្រប់វិស័យ យុវជនវៀតណាម​កំពុងធ្វើសមាហរណកម្ម និងត្រៀម
ខ្លួនជាស្រេចរួមវិភាគទានទាំងកម្លាំងរបស់ខ្លួន ​ចំពោះការអភិវឌ្ឍន៍របស់ប្រទេសជាតិ 
តំបន់ និងទំនាក់ទំនងវៀតណាមនិងជប៉ុន៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ