នូវែលសេឡង់និងអាមេរិកបានប្តេជ្ញា លើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ
(VOVWORLD) - នាថ្ងៃទី ៣១ ខែឧសភា នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern បានជួបសន្ទនាជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden នៅឯសេតវិមាន។
នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern ជួបសន្ទនាជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden នៅឯសេតវិមាន។ (រូបថត៖ AFP) |
ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីទំនាក់ទំនងភាពជាដៃគូសម្រាប់សតវត្សរ៍ទី ២១ នៅតំបន់ប៉ាស៊ីហ្វិក ឥណ្ឌូ-ប៉ាស៊ីហ្វិក និងជុំវិញពិភពលោក។ សេចក្តីថ្លែងការណ៍រួមបានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកនិងនូវែលសេឡង់បានប្តេជ្ញា ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ដែលក្នុងនោះសន្តិសុខ និងការពារជាតិនឹងក្លាយជាចំណុចសំខាន់មួយនៃកិច្ចសហប្រតិបត្តិការ ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរបរិយាកាសសន្តិសុខនៅមហាសមុទ្រឥណ្ឌូ-ប៉ាស៊ីហ្វិក។
ថ្លែងមតិបន្ទាប់ពីកិច្ចសន្ទនា នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី Ardern បានឲ្យដឹងថា ទំនាក់ទំនងជាមួយអាមេរិកគឺជាទំនាក់ទំនងយូរអង្វែង និងសំខាន់បំផុតមួយរបស់នូវែលសេឡង់។ ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីនូវទំនាក់ទំនងដ៏ជិតស្និទ្ធនេះ ហើយបានប្តេជ្ញា រួមគ្នាដោះស្រាយបញ្ហាប្រឈមមួយចំនួនដែលតំបន់ និងពិភពលោកកំពុងប្រឈមមុខ។ សហរដ្ឋអាមេរិក និងនូវែលសេឡង់បានប្តេជ្ញាសហប្រតិបត្តិការជាមួយគ្នានិងជាមួយដៃគូ ដើម្បីស្វែងរកសន្តិភាព ស្ថិរភាព ក៏ដូចជារក្សាសណ្តាប់ធ្នាប់ ដោយផ្អែកលើច្បាប់អន្តរជាតិ។ នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់សហរដ្ឋអាមេរិករបស់នាយករដ្ឋមន្ត្រីនូវែលសេឡង់ ចាប់តាំងពីឆ្នាំ ២០១៤ មក និងជាជំនួបលើកទី ៣ រវាងមេដឹកនាំនៃប្រទេសទាំងពីរ អាមេរិក និងនូវែលសេឡង់ ក្នុងរយៈពេលពីរទសវត្សរ៍៕