នូវែលសេឡង់អបអរសាទរចំពោះការខិតខំប្រឹងប្រែងទប់ទល់នឹងការប្រជែងខាងពាណិជ្ជកម្ម

(VOVWORLD) -លោក David Parker រដ្ឋមន្រ្តីពាណិជ្ជកម្មនូវែលសេឡង់បានអះអាងថា "នេះគឺជាកិច្ចព្រមព្រៀងដ៏យុត្តិធម៌សម្រាប់នូវែលសេឡង់" ។ 

ក្រុមប្រកបមុខរបរសំខាន់ៗក្នុងសកម្មភាពនាំចេញរបស់នូវែលសេឡង់បានអបអរសាទរចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរបាស៊ីហ្វិក (CPTPP) ដូចជាវិធានការប្រឆាំងនឹងកាយវិការរបស់អាមេរិក សំដៅការពារផ្នែកឧស្សាហកម្មរបស់ប្រទេសខ្លួន ដោយ ដាក់ពន្ធនាំចូលខ្ពស់។

ក្នុងសេចក្តីប្រកាសមួយក្រោយពី CPTPP ត្រូវបានចុះហត្ថលេខានោះ លោក David Parker រដ្ឋមន្រ្តីពាណិជ្ជកម្មនូវែលសេឡង់បានអះអាងថា "នេះគឺជាកិច្ចព្រមព្រៀងដ៏យុត្តិធម៌សម្រាប់នូវែលសេឡង់" ។ លោករូបនេះបានឲ្យដឹងទៀតថា៖ កិច្ចព្រមព្រៀងនេះបាននាំមកនូវឱកាសថ្មីសម្រាប់ទីភ្នាក់ងារនាំចេញ នូវែលសេឡង់នៅទីផ្សារសំខាន់ៗដូចជាជប៉ុន

យោងតាមលោកស្រី Catherine Beard នាយិការប្រតិបត្តិរបស់ ExportNZ ថា៖ ក្នុងបរិបទបង្កើនសកម្មភាពគាំពាររបស់អាមេរិក និងហានិភ័យ ក្នុងការប្រកួតប្រជែងពាណិជ្ជកម្មសកល ដោយCPTPP គឺជាសក្ខីភាពអំពីកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកពាណិជ្ជកម្មសេរី និងបើកទូលាយរបស់ប្រទេសនីមួយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ