នូវែលហ្សេឡង់មានបំណងបើកទូលាយ និងពង្រីកទំនាក់ទំនងជាមួយវៀតណាម

(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅនូវែលហ្សេ ឡង់ ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ធ្នូនោះ នាព្រឹកថ្ងៃទី ៥ ធ្នូ គណៈប្រតិភូគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ដឹកនាំដោយប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិលោក Tran Thanh Man បានអញ្ជើញទៅជួបសម្ដែងការគួរសមប្រធានរដ្ឋសភានូវែលហ្សេឡង់ លោក Trevor Mallard នៅ រដ្ឋធានី Wellington។ 
នូវែលហ្សេឡង់មានបំណងបើកទូលាយ និងពង្រីកទំនាក់ទំនងជាមួយវៀតណាម - ảnh 1នូវែលហ្សេឡង់មានបំណងបើកទូលាយ និងពង្រីកទំនាក់ទំនងជាមួយវៀតណាម 

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅនូវែលហ្សេឡង់ ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ធ្នូនោះ នាព្រឹកថ្ងៃទី ៥ ធ្នូ គណៈប្រតិភូគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ដឹកនាំដោយប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិលោក Tran Thanh Man បានអញ្ជើញទៅជួបសម្ដែងការគួរសមប្រធានរដ្ឋសភានូវែលហ្សេឡង់ លោក Trevor Mallard នៅ រដ្ឋធានី Wellington។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Tran Thanh Man បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ ដើម្បីនូវែលហ្សេឡង់សម្រេចឲ្យបានល្អនូវតួនាទីជាប្រទេសម្ចាស់ផ្ទះ APEC ឆ្នាំ ២០២១។ លោក Tran Thanh Manបានស្នើឲ្យរដ្ឋសភា រដ្ឋាភិបាលនូវែលហ្សេឡង់បន្តជួយឧបត្ថម្ភ បង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនវៀតណាមនៅនូវែលហ្សេឡង់ ហើយគាំទ្រការរក្សាវប្បធម៌ និងភាសាវៀតណាមក្នុងសហគមជនវៀតណាមនៅនូវែលហ្សេឡង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ