និស្សិតនៃសាកលវិទ្យាល័យនិងសាលាជាន់ខ្ពស់ចំនួន១៤ ចូលរួមពិធីបុណ្យអក្សរ កូរ៉េខាងត្បូងឆ្នាំ២០១៨

(VOVWORLD) - នាព្រឹកថ្ងៃទី១៤ ខែតុលា សាកលវិទ្យាល័យបច្ចេកវិទ្យាទីក្រុងហូជីមិញ បានសហការជាមួយស្ថានកុងស៊ុលកូរ៉េខាងត្បូងប្រចាំនៅទីក្រុងហូជីមិញ មូល និធិជួបប្រាស្រ័យអន្តរជាតិកូរ៉េខាងត្បូងនិងស្ថាប័ន សហប្រតិបតិ្តការអន្តរជាតិកូរ៉េខាងត្បូង រៀបចំពិធីបុណ្យអក្សរកូរ៉េខាងត្បូងឆ្នាំ២០១៨។ 
ពិធីបុណ្យនេះទាក់ទាញ ការចូលរួមរបស់និស្សិតយ៉ាងច្រើនកុះករមកពីសាកលវិទ្យាល័យនិងសាលាជាន់ខ្ពស់ចំនួន១៤នៅតំបន់ភាគខាងត្បូងវៀតណាម។ ព្រឹត្តិការណ៍នេះមានសកម្មភាពដ៏សម្បូរបែបដូចជា៖ ការប្រឡងរចនា សម្លៀកបំពាក់ប្រពៃណីរបស់កូរ៉េខាងត្បូង ការសម្ដែងវប្បធម៌សិល្បៈកូរ៉េខាងត្បូង ការប្រឡងចំណេះដឹងអំពីកូរ៉េខាងត្បូង ការរកឃើញចំណីអាហារកូរ៉េខាងត្បូងនិង ការលេងល្បែងកំសាន្តប្រជាប្រិយ ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ