និស្សិតម៉ាឡេស៊ីចូលរួមយុទ្ធនាការស្ម័គ្រចិត្ត “រដូវក្ដៅបៃតង” នៅវៀតណាម

(VOVWORLD) - ប្រធាន សមាគមន៍និស្សិតស្ម័គ្រចិត្តម៉ាឡេស៊ី (YSS) លោក Lee Lam Thye បានអោយ ដឹងថា ក្រុមនិស្សិតស្ម័គ្រចិត្តម៉ាឡេស៊ីនឹងអនុវត្តន៍គម្រោងនិងសកម្មភាពជួយ ឧបត្ថម្ភនៅតាមតំបន់នានាដែលមានតម្រូវការ។ 
និស្សិតចំនួន៦២នាក់មកពីសាកលវិទ្យាល័យជាច្រើននៃប្រទេសម៉ាឡេស៊ី បានចូលរួមយុទ្ធនាការស្ម័គ្រចិត្ត “រដូវក្ដៅបៃតង” ឆ្នាំ២០១៩ នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម ចាប់ពីថ្ងៃទី៧ ខែកក្កដា ដល់ថ្ងៃទី៧ ខែសីហា។ ប្រធាន សមាគមន៍និស្សិតស្ម័គ្រចិត្តម៉ាឡេស៊ី (YSS) លោក Lee Lam Thye បានអោយ ដឹងថា ក្រុមនិស្សិតស្ម័គ្រចិត្តម៉ាឡេស៊ីនឹងអនុវត្តន៍គម្រោងនិងសកម្មភាពជួយ ឧបត្ថម្ភនៅតាមតំបន់នានាដែលមានតម្រូវការ។ លោក Lee បានសង្ឃឹមថា ក្នុង ដំណើរការចូលរួមយុទ្ធនាការពោលខាងលើ និស្សិតម៉ាឡេស៊ីនឹងមានឱកាស ស្វែងយល់បន្ថែមអំពីជីវភាពរស់នៅក៏ដូចជាវប្បធម៌នៃបណ្ដាសហគមន៍តំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ