និស្សិតវៀតណាមនៅប្រទេសអូស្រ្តាលីមានសេចក្តីរំភើបអំពីការប្រកួតស្តីពីគំនិតផ្តួចផ្តើមនៃការចាប់ផ្តើមធ្វើអាជីវកម្ម

(VOVWORLD) - សមាគមនិស្សិតវៀតណាមនៅរដ្ឋ New South Wales បានរៀបចំសិក្ខាសាលាមួយ ដើម្បីចាប់ផ្តើមរៀបចំការប្រកួតស្តីពីគំនិតផ្តួចផ្តើមនៃការចាប់ផ្តើមធ្វើអាជីវកម្មជាលើកដំបូងសំរាប់និស្សិតនិងអតីតនិស្សិតវៀតណាមនៅអូស្ត្រាលី។
និស្សិតវៀតណាមនៅប្រទេសអូស្រ្តាលីមានសេចក្តីរំភើបអំពីការប្រកួតស្តីពីគំនិតផ្តួចផ្តើមនៃការចាប់ផ្តើមធ្វើអាជីវកម្ម - ảnh 1វាគ្មិននៅសិក្ខាសាលាមួយ ដើម្បីចាប់ផ្តើមរៀបចំការប្រកួតស្តីពីគំនិតផ្តួចផ្តើមនៃការចាប់ផ្តើមធ្វើអាជីវកម្មរដ្ឋ New South Wales ប្រទេសអូស្ត្រាលី

នៅក្នុងសិក្ខាសាលាដែលប្រព្រឹត្តទៅនៅទីក្រុង Sydney នាថ្ងៃទី ១៣ ខែកក្កដា មាននិស្សិតនិងអតីតនិស្សិតអន្តរជាតិជិត១០០ នាក់បានស្តាប់វាគ្មិនដែលជាអាជីវករវៀតណាមនិងអណិកជនដើមកំណើតវៀតណាមដ៏ល្បីល្បាញ ដែលកំពុងប្រតិបត្តិការនៅក្នុងវិស័យអាជីវកម្មជាច្រើនផ្សេងៗគ្នានៅក្នុងប្រទេសអូស្ត្រាលី ចែករំលែកអំពីបទពិសោធន៍ក្នុងការចាប់ផ្ដើមធ្វើអាជីវកម្ម ក៏ដូចជាផ្តល់ដំបូន្មានដ៏មានផលប្រយោជន៍សម្រាប់ការសំរេចបាននូវក្តីសុបិន្តនៃការចាប់ផ្តើមធ្វើអាជីវកម្មនៅវៀតណាមនិងអូស្ត្រាលីផងដែរ។

ជាមួយប្រាក់រង្វាន់រហូតដល់ទៅ ១០,០០០ AUD (ស្មើនឹង ៧០០០ ដុល្លាអាមេរិក) ព្រឹត្តិកសារណ៍នេះបានចាត់ទុកជាការប្រកួតពានង្វាន់ធំបំផុតនិងជាលើកដំបូងបង្អស់នៅទីក្រុង Sydney សំរាប់សហគមន៍និស្សិតនិងអតីតនិស្សិតវៀតណាម ដែលកំពុងរស់នៅនិងធ្វើការនៅក្នុងនិងក្រៅរដ្ឋ New South Wales ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ