និស្សិតឡាវ និងកម្ពុជាស្វែងយល់ពីប្រវត្តិសាស្ត្រវៀតណាមតាមរយៈខ្សែភាពយន្ត "ផ្កា​ម៉ាក់ខៃ ហ្វើ និង Piano"

(VOVWORLD) - នាយប់ថ្ងៃទី ១ ខែមីនា នៅទីក្រុងហូជីមិញ សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំការបញ្ចាំងខ្សែភាពយន្ត "ផ្កាម៉ាក់ខៃ ហ្វើ និង Piano" (Dao, Pho va Piano) ដោយឥតគិតថ្លៃសម្រាប់និស្សិតឡាវ និងកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញ ជួយឲ្យនិស្សិតយល់ដឹងបន្ថែមទៀតអំពីដំណាក់កាលដ៏អង់អាចក្លាហាននៃប្រវត្តិសាស្ត្រវៀតណាមក្នុងប៉ុន្មានឆ្នាំតស៊ូដណ្តើមឯករាជ្យជាតិ។
និស្សិតឡាវ និងកម្ពុជាស្វែងយល់ពីប្រវត្តិសាស្ត្រវៀតណាមតាមរយៈខ្សែភាពយន្ត តួអង្គឯកពីររូបនៃខ្សែភាពយន្ត "ផ្កាម៉ាក់ខៃ ហ្វើ និង Piano" ។ រូបថត៖ អ្នកផលិត

នេះជាឱកាសដ៏កម្រមាន សម្រាប់និស្សិតឡាវ និងកម្ពុជាដើម្បីស្វែងយល់អំពីប្រវត្តិសាស្ត្រនៃការតស៊ូរំដោះជាតិ ការពារមាតុប្រទេសរបស់កងទ័ពនិងប្រជាជនវៀតណាម ក្នុងការតស៊ូប្រឆាំងនឹងអាណានិគមនិយមបារាំង។ តាមនោះ បង្ហាញពីស្មារតីអង់អាចក្លាហានរបស់ប្រជាជនវៀតណាមក្នុងការតស៊ូប្រឆាំងនឹងការឈ្លានពានពីបរទេស ប៉ុន្តែនៅតែសម្បូរទៅដោយមនោសញ្ចេតនា ស្រឡាញ់មនុស្ស; តាមនោះ បង្កើនការតភ្ជាប់និងមនោសញ្ចេតនាដ៏ស្អិតរមួតរវាងនិស្សិតឡាវនិងកម្ពុជាជាមួយគ្រួសារទំនុកបំរងវៀតណាម ដើម្បីបណ្តុះពន្លកមិត្តភាពនាពេលអនាគត៕


ប្រតិកម្មទៅវិញ

ផ្សេងៗ