បើកកិច្ចប្រជុំកំពូល Milipol អាស៊ី-ប៉ាស៊ីហ្វិក និង TechX ឆ្នំា ២០០៤ នៅសិង្ហបុរី

(VOVWORLD) - នាថ្ងៃទី៣ ខែមេសា កិច្ចប្រជុំកំពូល Milipol អាស៊ី-ប៉ាស៊ីហ្វិក និងកិច្ចប្រជុំបច្ចេកវិទ្យា TechX កំណែដំបូងបានបើកនៅប្រទេសសិង្ហបុរី ដោយមានប្រធានបទ "ជំរុញការច្នៃប្រឌិត៖ អនាគតប្រកបដោយសុវត្ថិភាព និងស្ថិរភាព"។ 
បើកកិច្ចប្រជុំកំពូល Milipol អាស៊ី-ប៉ាស៊ីហ្វិក និង TechX ឆ្នំា ២០០៤ នៅសិង្ហបុរី - ảnh 1ឧត្តមសេនីយ៍ឯក អនុរដ្ឋមន្ត្រីក្រសួងនគរបាលលោក Luong Tam Quang បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងនគរបាលវៀតណាមចូលរួមសកិច្ចប្រជុំ  (រូបថត៖ Siddhartha/TTXVN)

គណៈប្រតិភូវៀតណាមដឹកនាំដោយឧត្តមសេនីយឯកបម្រុង អនុរដ្ឋមន្ត្រីក្រសួងនគរបាល លោក Luong Tam Quang បានចូលរួមកិច្ចប្រជុំ និងចូលរួមសកម្មភាពពាក់ព័ន្ធនានា។ ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍នេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជារដ្ឋមន្ត្រីក្រសួងច្បាប់សិង្ហបុរី លោក K. Shanmugam បានសង្កត់ធ្ងន់ថា កិច្ចប្រជុំនេះគឺជាមធ្យោបាយដ៏ល្អមួយដើម្បីប្រមូលផ្តុំអ្នកពាក់ព័ន្ធក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សន្តិសុខផ្ទៃក្នុង រួមគ្នាចែករំលែកបទពិសោធន៍ និងការអនុវត្តក្នុងស្ថានភាពជាក់ស្តែង។ ប្រការសំខាន់គឺត្រូវកសាងប្រព័ន្ធអេកូដ៏រឹងមាំរវាងរដ្ឋាភិបាល ឧស្សាហកម្ម និងមជ្ឈដ្ឋានអ្នកសិក្សាផងដែរ។

បើកកិច្ចប្រជុំកំពូល Milipol អាស៊ី-ប៉ាស៊ីហ្វិក និង TechX ឆ្នំា ២០០៤ នៅសិង្ហបុរី - ảnh 2រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជារដ្ឋមន្ត្រីក្រសួងច្បាប់សិង្ហបុរី K.Shanmugam ថ្លែងសុន្ទរកថាបើកនៅក្នុងសន្និសីទ (រូបថត៖ TTXVN)

កិច្ចប្រជុំ TechX   ជាមួយប្រធានបទ “បញ្ញាសិប្បនិមិត្ត (AI) និងសន្តិសុខផ្ទៃក្នុង” បានពិភាក្សាអំពីការដាក់ពង្រាយ AI ក្នុងសន្តិសុខផ្ទៃក្នុរបស់បណ្តារដ្ឋាភិបាលជុំវិញពិភពលោក; សមាហរណកម្មនៃឧស្សាហកម្ម AI ក៏ដូចជាបញ្ហាប្រឈមរបស់ខ្លួន ការគ្រប់គ្រង និងសន្តិសុខព្រំដែន ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងការបោកប្រាស់ ការអភិវឌ្ឍន៍ AI ដែល ផ្តោតលើមនុស្ស...។ ក្នុងពេលជាមួយគ្នានោះ ការតាំងពិព័រណ៍ពាណិជ្ជកម្មរបស់ Milipol អាស៊ី  បានឧទ្ទេសនាមអំពីលក្ខណៈកែលំអរល្អបំផុតនៃសន្តិសុខផ្ទៃក្នុង។   ជាមួយនឹងការតាំងពិពណ៌នៃបច្ចេកវិទ្យាសុវត្ថិភាពកម្រិតខ្ពស់បំផុត និងវគ្គសិក្ខាសាលា និងការពិភាក្សាជាច្រើន រួមចំណែកចែករំលែកព័ត៌មានទូលំទូលាយអំពី AI៕

ប្រតិកម្មទៅវិញ

ផ្សេងៗ