បើកកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី

(VOVWORLD) - ប្រធានាធិបតីលោក Ferdinand Marcos បានសន្យាថានឹងមិនធ្វើសម្បទានអធិបតេយ្យភាពដែនសមុទ្រ ប៉ុន្តែលោកបានសន្យាដោះស្រាយរាល់ភាពតានតឹង និងការខ្វែងគំនិតគ្នារវាងប្រទេសនានាតាមរយៈការសន្ទនា និងការគោរពច្បាប់អន្តរជាតិ។ 
បើកកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី - ảnh 1ទិដ្ឋភាពកិច្ចសន្ទនា Shangri La ឆ្នាំ 2024។ រូបថត៖ Dinh Nam/VOV

កាលពីយប់ ថ្ងៃទី ៣១ ឧសភា កិច្ចប្រជុំជាន់ខ្ពស់សន្តិសុខអាស៊ីប្រចាំឆ្នាំលើកទី ២១ (កិច្ចសន្ទនា Shangri-La Dialogue) បានបើកនៅសិង្ហបុរី។

អញ្ជើញថ្លែងមតិក្នុងសម័យបើក ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Romualdez Marcos Jr. បានសង្កត់ធ្ងន់ថា ប្រទេសនេះ និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍កំពុងមានទស្សនៈរួមស្ដីពីខឿន “សន្តិភាព ស្ថិរភាព និងវិបុលភាព” នៅសមុទ្រខាងកើត ដោយប្តេជ្ញាចិត្តគោរព និងអនុវត្តតាមអនុសញ្ញាឆ្នាំ ១៩៨២ ស្តីពី ច្បាប់សមុទ្រ។ ប្រធានាធិបតីលោក Ferdinand Marcos បានសន្យាថានឹងមិនធ្វើសម្បទានអធិបតេយ្យភាពដែនសមុទ្រ ប៉ុន្តែលោកបានសន្យាដោះស្រាយរាល់ភាពតានតឹង និងការខ្វែងគំនិតគ្នារវាងប្រទេសនានាតាមរយៈការសន្ទនា និងការគោរពច្បាប់អន្តរជាតិ។ លោកបានប្រឆាំងនឹងការប្រើប្រាស់កម្លាំងឬការគំរាមកំហែងកម្លាំងដើម្បីដោះស្រាយជម្លោះឬការរណាំងសព្វាវុធក្នុងតំបន់។ កិច្ចសន្ទនា Shangri-La ប្រព្រឹត្តិទៅដល់ដំណាច់ថ្ងៃទី ២ ខែមិថុនា)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ