បើកកិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុប លើកទី៤

(VOVWORLD) - នាព្រឹកថ្ងៃទី ២៤ ខែកញ្ញា កិច្ចប្រជុំលើកទី ៤ នៃប្រធានសភាអាស៊ី-អឺរ៉ុប (MSEAP 4) បានបើកនៅរដ្ឋធានីណឺរស៊ុលតង់នៃប្រទេសកាហ្សាក់ស្ថាន។ 
បើកកិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុប លើកទី៤  - ảnh 1អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោកស្រី Tong Thi Phong  បានចូលរួមពិធីបើកកិច្ចប្រជុំលើកទី ៤ ប្រធានរដ្ឋសភានៃបណ្តាប្រទេសអាស៊ីនិងអឺរ៉ុប (រូបថត៖ TTXVN) 

ជាមួយនឹងប្រធានបទទូទៅនៃកិច្ចប្រជុំនេះ គឺ៖ “ឧត្តមភាពកាន់តែខ្ពង់ខ្ពស់សម្រាប់ តំបន់អាស៊ី-អឺរ៉ុប : កិច្ចសន្ទនា ទំនុកចិត្ត និងភាពជាដៃគូ” សន្និសីទនេះ មានការចូលរួមពីគណៈប្រតិភូសភា ចំនួន ៦៥ មកពីបណ្តាប្រទេសអាស៊ីនិងអឺរ៉ុប រួមទាំងតំណាងអង្គការអន្តរជាតិនិងអន្តរសភាចំនួន ១៤ ទៀត។  គណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភា វៀតណាម ដឹកនាំដោយអនុប្រធានអចិន្ត្រៃ លោកស្រី Tong Thi Phong ចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។

គួរបញ្ជាក់ថា នៅឯ MSEAP ៤  បណ្តាប្រទេសបានពិភាក្សាអំពីវិធានការនានា ដើម្បីធានាសន្តិសុខនិងការអភិវឌ្ឍប្រកបដោយស្ថេរភាពនៅក្នុងលំហរអាស៊ី-អឺរ៉ុប ក៏ដូច ជា ការអនុវត្តគម្រោងសមាហរណកម្មសេដ្ឋកិច្ចសំខាន់ៗ នៅសតវត្សរ៍ទី ២១។ ក្រៅពីកិច្ចប្រជុំពេញអង្គចំនួន ៤ នោះ ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំនេះ ក៏បានប្រព្រឹត្តទៅនូវជំនួបទ្វេភាគី សម្រាប់រដ្ឋសភានៃបណ្តាប្រទេស ផ្លាស់ប្តូរបទពិសោធន៍ ច្បាប់ ការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង និងសកម្មភាពនានាដើម្បីលើកកម្ពស់វិបុលភាពសម្រាប់ប្រជាជនគ្រប់រូបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ