បើកកិច្ចប្រជុំទូទាំងប្រទេសអនុវត្តន៍ច្បាប់ និងសេចក្ដីសម្រេចចិត្ត៖ ផ្សារភ្ជាប់​យ៉ាងជិតស្និទ្ធរវាងការកសាងច្បាប់ជាមួយការអនុវត្តន៍ច្បាប់

(VOVWORLD) - នាថ្ងៃទី ៦ កញ្ញា នៅសាលប្រជុំ Dien Hong វិមានរដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានរៀបចំកិច្ចប្រជុំទូទាំងប្រទេសលើកដំបូងស្ដីពីការអនុវត្តច្បាប់ និងសេចក្ដីសម្រេចចិត្តរបស់រដ្ឋសភានីតិកាលទី១៥។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំនេះ។
បើកកិច្ចប្រជុំទូទាំងប្រទេសអនុវត្តន៍ច្បាប់ និងសេចក្ដីសម្រេចចិត្ត៖ ផ្សារភ្ជាប់​យ៉ាងជិតស្និទ្ធរវាងការកសាងច្បាប់ជាមួយការអនុវត្តន៍ច្បាប់ - ảnh 1បើកកិច្ចប្រជុំទូទាំងប្រទេសអនុវត្តន៍ច្បាប់ និងសេចក្ដីសម្រេចចិត្ត៖ ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាងការកសាងច្បាប់ជាមួយការអនុវត្តន៍ច្បាប់

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man បានសង្កត់ធ្ងន់ថា កិច្ចប្រជុំនេះមានគោលបំណងអនុវត្តន៍តម្រូវការ “តភ្ជាប់យ៉ាងជិតស្និទ្ធរវាងការកសាងច្បាប់ ជាមួយការអនុវត្តច្បាប់ ធានាថាច្បាប់ត្រូវបានអនុវត្តន៍ប្រកបដោយយុត្តិធម៌ តឹងរឹង ឥតងាករេ ទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព” តាមនោះឆ្ពោះទៅគោលដៅនាំច្បាប់ និងសេចក្ដីសម្រេចចិត្តរបស់រដ្ឋសភាអនុម័តក្នុងសម័យប្រជុំលើកទី ៥ ចូលក្នុងជីវភាព និងពង្រីកប្រសិទ្ធភាពយ៉ាងឆាប់រហ័ស។ ដូច្នេះ អង្គប្រជុំបានវាយតម្លៃលើការអនុវត្តចំពោះច្បាប់ និងសេចក្ដីសម្រេចចិត្តចំនួន ៥២។

ក្នុងរយៈពេលមួយថ្ងៃធ្វើការ អង្គប្រជុំបានផ្ទៀងស្ដាប់ របាយការណ៍របស់រដ្ឋាភិបាលស្តីពីស្ថានភាពនៃការរៀបចំ ការអនុវត្តន៍ច្បាប់ និងសេចក្តីសម្រេចចិត្តដែលបានអនុម័តដោយរដ្ឋសភា ចាប់ពីដើមអាណត្តិទី១៥ (ឆ្នាំ២០២១) រហូតដល់មុនសម័យប្រជុំលើកទី៥ ការងារត្រៀមរៀបចំ និងផែនការអនុវត្តច្បាប់ និងសេចក្ដីសម្រេចចិត្តដែលត្រូវបានរដ្ឋសភាបានអនុម័តក្នុងសម័យប្រជុំលើកទី៥ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ