បើកកិច្ចប្រជុំមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ាន ឆ្នាំ២០២២

(VOVWORLD) - នាព្រឹកថ្ងៃទី ១៧ ឧសភា កិច្ចប្រជុំមន្ត្រីការពារជាតិជាន់ខ្ពស់ សមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) និងកិច្ចប្រជុំមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ានបូក (ADSOM+) បានប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ 

បើកកិច្ចប្រជុំមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ាន ឆ្នាំ២០២២ - ảnh 1ប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំ ADSOM និង ADSOM+។ (រូបថត៖ VNA)
គណៈប្រតិភូជាន់ខ្ពស់នៃ ក្រសួងការពារប្រទេសវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំ ADSOM និង ADSOM+ ដែលប្រព្រឹត្តទៅនាថ្ងៃទី ១៧ និង ១៨ ឧសភា ដឹកនាំដោយលោកឧត្តមសេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស។
កិច្ចប្រជុំ ADSOM បានស្តាប់របាយការណ៍សង្ខេបនៃកិច្ចប្រជុំក្រុមការងាររដ្ឋមន្ត្រី ការពារជាតិអាស៊ាន (ADSOM WC) កិច្ចប្រជុំប្រចាំឆ្នាំលើកទី១៦ នៃបណ្តាញវិទ្យាស្ថាន ការពារជាតិ និងសន្តិសុខអាស៊ាន ហើយបានធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពនៃកិច្ចសហ ប្រតិបត្តិការការពារជាតិអាស៊ាននាពេលបច្ចុប្បន្ន ក៏ដូចជាការពិចារណាលើគំនិតផ្តួច ផ្តើមថ្មីនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ជាក់ស្តែងក្នុងអាស៊ានសម្រាប់អនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ