បើកកិច្ចសន្ទនាអំពីឱកាសធ្វើអាជីវកម្មរវាងចិននិងអាស៊ាន

(VOVWORLD) -នារសៀលថ្ងៃទី២៦ ខែកក្កដា នៅរដ្ឋធានីប៉េកាំង(ប្រទេសចិន) ក្រុមប្រឹក្សាសហគ្រាសចិននិងអាស៊ាន (CABC) បានរៀបចំកិច្ចសន្ទនាអំពីឱកាសធ្វើ អាជីវកម្មចិន-អាស៊ាន ដោយមានការចូលរួមរបស់តំណាងចិននិងអាស៊ានចំនួន ៣០០នាក់។
បើកកិច្ចសន្ទនាអំពីឱកាសធ្វើអាជីវកម្មរវាងចិននិងអាស៊ាន - ảnh 1 ទីប្រឹក្សាទទួលបន្ទុកពាណិជ្ជកម្មរបស់ស្ថានទូតវៀតណាមប្រចាំនៅចិន លោក Dao Viet Anh កំពុងថ្លែងមតិក្នុងកិច្ចសន្ទនាអំពីឱកាសធ្វើ អាជីវកម្មចិន-អាស៊ាន 

តំណាងទាំងអស់បានអនុវត្តការបកស្រាយនិងពិភាក្សាគ្នានៅក្នុងកិច្ចសន្ទនានេះក្រោមប្រធានបទថា “ការទប់ទល់នឹងបំរែបំរួលអាកាសធាតុ រួមគ្នាអភិវឌ្ឍន៍”។ នៅក្នុង កិច្ចសន្ទនានេះ ទីប្រឹក្សាអាស៊ានទាំងឡាយក៏បានឧទ្ទេសនាមអំពី ស្ថានភាព ផលិតកម្មសេដ្ឋកិច្ចនៃប្រទេសរៀងៗខ្លួន និងគោលនយោបាយ ពាក់ពាន់នានាទៀត។ទីប្រឹក្សាទទួលបន្ទុកពាណិជ្ជកម្មរបស់ស្ថានទូតវៀតណាមប្រចាំនៅចិន លោក Dao Viet Anh បានឲ្យដឹងថា នាពេលបច្ចុប្បន្ន ចិនស្ថិតក្នុងចំណាត់ថ្នាក់ ទី៨ក្នុងចំណោមប្រទេសដែលមានទុនវិនិយោគផ្ទាល់ ពីបរទេស (FDI) ធំបំផុត នៅវៀតណាម ហើយសហគ្រាសចិន កំពុងពង្រីក ទ្រង់ទ្រាយវិនិយោគមកកាន់ វៀតណាមដោយឥតឈប់ឈរ។ ក្រៅពីនោះ តម្លៃ ប្រាក់ពាណិជ្ជកម្មរវាង វៀតណាមនិងចិនក៏លើសពីតួលេខ ១០០ពាន់ លាន ដុលារអាមេរិក ក្នុងឆ្នាំ២០១៧ ដោយមានកំរិតកំណើនទទួលបាន ២៣,៤%។ យោងតាមលោក Dao Viet Anh ក្នុងរយៈ២ឆ្នាំបន្តទៀត ភាគីទាំងពីរនឹងមាន សក្កានុភាពក្នុងការអភិវឌ្ឍដ៏ធំធេង លើវិស័យសហប្រតិបត្តិការដូចជា វិស័យ កែឆ្នៃនិងដំឡើងគ្រឿងបន្លាស់ បច្ចេកវិទ្យាខ្ពស់ ថាមពល ដាំដុះនិងចិញ្ចឹមជល ផលជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ