បើកកម្មវិធីសិល្បៈ “ស្វាគមន៍រដូវក្តៅ Ha Long – Quang Ninh ឆ្នាំ ២០២០”

(VOVWORLD) - ល្ងាចថ្ងៃទី ១៦ ខែឧសភា នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ ប្រព័ន្ធរមណីយដ្ឋាន អេកូឡូស៊ី FLC Ha Long ខេត្ត Quang Ninh បានប្រព្រឹត្តទៅកម្មវិធីសិល្បៈក្រោមប្រធានបទ “ស្វាគមន៍រដូវក្តៅ Ha Long – Quang Ninh ឆ្នាំ ២០២០” ។ 
បើកកម្មវិធីសិល្បៈ “ស្វាគមន៍រដូវក្តៅ Ha Long – Quang Ninh ឆ្នាំ ២០២០” - ảnh 1 កម្មវិធី«ស្វាគមន៍ Ha Long – Quang Ninh ឆ្នាំ ២០២០មានបំណងបង្កើតបរិយាកាសរស់រវើកព្រមទាំងបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចរបស់ខេត្ត Quang Ninh  ដើម្បីស្វាគមន៍ភ្ញៀវទេសចរ

កម្មវិធីនេះគឺជាសកម្មភាព ដ៏សំខាន់មួយក្នុងចំណោមសកម្មភាពជំរុញវិស័យទេសចរណ៍ខេត្ត Quang Ninh ក្នុងបរិបទ ដែលជំងឺ Covid-19 ត្រូវបានគ្រប់គ្រងជាមូលដ្ឋាន។

កម្មវិធីមានខ្លឹមសារសិល្បៈជាច្រើន ជាពិសេសគឺសំដែងបទចំរៀងអំពីលោកប្រធានហូជីមិញ ការណែនាំអំពីសម្រស់ដ៏អស្ចារ្យរបស់ ឈូងសមុទ្រ Ha Long និងភាពរាក់ទាក់របស់ប្រជាជននៅទីនេះផងដែរ។ កម្មវិធី«ស្វាគមន៍ Ha Long – Quang Ninh ឆ្នាំ ២០២០ ត្រូវបានប្រារព្ធឡើងដោយមានបំណងបង្កើតបរិយា កាសរស់រវើកព្រមទាំងបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចរបស់ខេត្ត Quang Ninh  ដើម្បីស្វាគមន៍ភ្ញៀវទេសចរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ