បើកការដ្ឋាន​សាងសង់​មណ្ឌល​ឧស្សាហកម្ម VSIP ដំបូងគេនៅភាគខាងត្បូងប៉ែកខាង​លិច

(VOVWORLD) - កាលពីថ្ងៃទី ៩ ខែកញ្ញា គម្រោងមណ្ឌលឧស្សាហកម្ម VSIP Can Tho ត្រូវបានបើកកការដ្ឋានសាងសង់នៅឃុំ Vinh Trinh ស្រុក Vinh Thanh ទីក្រុង Can Tho។ 

មុននោះ ពិធីបើកការដ្ឋានតាមអនឡាញបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ នាថ្ងៃទី ២៩ សីហា ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong ក្នុងឱកាសដែលនាយករដ្ឋមន្ត្រីសិង្ហបុរីមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម (ថ្ងៃទី ២៧-២៩ សីហា)។

បើកការដ្ឋាន​សាងសង់​មណ្ឌល​ឧស្សាហកម្ម VSIP ដំបូងគេនៅភាគខាងត្បូងប៉ែកខាង​លិច - ảnh 1មណ្ឌលឧស្សាហកម្ម VSIP Can Tho ត្រូវបានបើកកការដ្ឋានសាងសង់នៅឃុំ Vinh Trinh ស្រុក Vinh Thanh ទីក្រុង Can Tho។ រូបថត៖ VOV

មណ្ឌលឧស្សាហកម្ម VSIP Can Tho មានផ្ទៃដីសរុប ៩០០ ហិកតា ដែលគ្រោងនឹងបង្កើតការងារធ្វើសម្រាប់កម្មករចំនួន ១ សែននាក់ ទាក់ទាញការវិនិយោគប្រហែល ៣,៥ ពាន់លានដុល្លារអាមេរិក។

ថ្លែងមតិក្នុងពិធីបើកការដ្ឋានសាងសង់ អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោកស្រី Nguyen Thi Bich Ngoc បានសង្កត់ធ្ងន់ថា វត្តមានរបស់ VSIP នៅក្នុងប្រទេសវៀតណាមមានសារៈសំខាន់ខ្លាំងណាស់ក្នុងការទាក់ទាញគម្រោងក្នុងស្រុក និងបរទេសបន្ថែមទៀត៖

“នេះគឺជាគំរូជោគជ័យនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងសិង្ហបុរី។ ខ្ញុំចាត់ទុកថា VSIP ជាវិនិយោគិនដែលមានជំនាញវិជ្ជាជីវៈជួរមុខ។ យើងគិតថា ប្រសិនបើយើងអនុវត្តដំណាក់កាលទី ១ នៃគម្រោងដែលមានផ្ទៃដីជិត ៣០០ហិកតាដោយជោគជ័យ វានឹងក្លាយជាកន្លែងសម្រាប់សាងសង់ប្រព័ន្ធអេកូឡូស៊ីមណ្ឌលឧស្សាហកម្មដែលមានទំហំប្រហែល ១.០០០ ហិកតា។ ប្រព័ន្ធអេកូឡូស៊ីនោះមិនត្រឹមតែបង្កើតលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍន៍គម្រោងឧស្សាហកម្មប៉ុណ្ណោះទេ ថែមទាំងរួមបញ្ចូលគម្រោងសេវាកម្ម ភស្តុភារ និងឧបករណ៍សម្រាប់កម្មករ សំដៅអភិវឌ្ឍមណ្ឌលឧស្សាហកម្មប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព”។

ក្នុងក្របខ័ណ្ឌនៃពិធីបើកសម្ភោធនៅទីក្រុង Can Thoនោះ VSIP បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយវិនិយោគិនចំនួន ១២ សម្រាប់ការជួលដី និងកិច្ចសហប្រតិបត្តិការអាជីវកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ