បើកការដ្ឋានសាងសង់លើតំបន់តាំងទីលំនៅថ្មីភូមិ Nu

(VOVWORLD) - នាថ្ងៃទី ២១ ខែកញ្ញា បន្ទាប់ពីអំឡុងពេលរៀបចំយ៉ាងបន្ទាន់ តំបន់តាំងទីលំនៅថ្មី ភូមិ Nu ឃុំ Phuc Khanh ស្រុក Bao Yen ខេត្ត Lao Cai ត្រូវបានចាប់ផ្តើមបើកការដ្ឋាន សាងសង់ឡើងវិញ។

បើកការដ្ឋានសាងសង់លើតំបន់តាំងទីលំនៅថ្មីភូមិ Nu - ảnh 1លោក Trinh Xuan Truong ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Lao Cai ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ (រូបថត៖ VOV)

តំបន់តាំងទីលំនៅថ្មីភូមិ Nu មានចម្ងាយជិត២គីឡូម៉ែត្រពីភូមិចាស់ មានផ្ទៃដីសរុបជាង ១០ហិកតារ។ ទីតាំងនេះត្រូវបានចាត់ទុកថា មានសុវត្ថិភាព ងាយស្រួលធ្វើដំណើរ ជិតប្រភពទឹក និងដីផលិតរបស់ប្រជាជន។

គម្រោងការតាំងទីលំនៅថ្មីភូមិ Nu គ្រោងនឹងសាងសង់ផ្ទះឈើចំនួន ៤០ ខ្នងតាមបែបប្រពៃណីជនជាតិ Tay ជាមួយនឹងរចនាសម្ព័ន្ធបេតុង។ ថ្លែងមតិក្នុងពិធីបើកការដ្ឋាន លោក Trinh Xuan Truong ប្រធានគណៈ កម្មាធិការប្រជាជនខេត្ត Lao Cai បានសម្តែងការប្តេជ្ញាចិត្តរួមដំណើរជាមួយស្ថាប័ន អង្គភាពនិងអ្នកឧបត្ថម្ភ ផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តភារកិច្ច ពោលគឺមុនថ្ងៃទី ៣១ ធ្នូ នឹងបញ្ចូនប្រជាជនមករស់នៅ ដើម្បីអបអរសាទរបុណ្យតេត តាមការបញ្ជាណែនាំរបស់លោកនាយករដ្ឋមន្ត្រី។

មកទល់នឹងពេលនេះ ទឹកជំនន់និងការបាក់ដីដែលបង្កឡើងដោយព្យុះ ទីហ្វុង Yagi នៅព្រឹកថ្ងៃទី១០ ខែកញ្ញា នៅភូមិ Nu បានបណ្តាលឲ្យមនុស្ស ៥៤នាក់ស្លាប់ ១៣នាក់បាត់ខ្លួន និង១៤នាក់ទៀតរងរបួស។ យោងតាមលោក Hoang Quoc Bao លេខាគណៈកម្មាធិការបក្សស្រុក Bao Yen ស្របនឹងការអនុវត្តគម្រោងតាំងទីលំនៅថ្មី កងកម្លាំងបន្តស្វែងរកជន រងគ្រោះដែលបាត់ខ្លួន; ព្យាបាលអ្នករបួសយ៉ាងសកម្ម; ជួយឧបត្ថម្ភប្រជា ជនស្តារផលិតកម្មឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ