បើកការតាំងបង្ហាញសម្រាំងកាសែតបដិវត្តន៍វៀតណាម១៩២៥-១៩៤៥

បើកការតាំងបង្ហាញសម្រាំងកាសែតបដិវត្តន៍វៀតណាម១៩២៥-១៩៤៥ - ảnh 1
បើកការតាំងបង្ហាញសម្រាំងកាសែតបដិវត្តន៍វៀតណាម១៩២៥-១៩៤៥ (VOV)


        Vovworld-ដើម្បីរំលឹកខួបលើកទី៧០ទិវាបុណ្យជាតិវៀតណាម (ទី២កញ្ញា)
នាថ្ងៃទី២៨សីហាសារមន្ទីប្រវត្តិសាស្ត្រជាតិបានបើកការតាំងបង្ហាញដោយ
ប្រធានបទ សម្រាំងកាសែតបដិវត្តន៍វៀតណាម ១៩២៥-១៩៤៥នៅក្រុងហាណូយ។
ដោយ​មានរូបថតឯកសារវត្ថុតាំងបង្ហាញកម្រមានចំនួនជិត២០០ ជាពិសេសគឺ​
កាសែតទស្សនាវដ្តីបដិវត្តន៍ជិត៩០ដំណាក់កាល១៩២៥-១៩៤៥ ការតាំងបង្ហាញ​
បានជួយឲ្យទស្សនិកជនយល់បន្ថែមអំពីសម័យកាលនិពន្ធបោះពុម្ភផ្សាយដ៏​លំបាក
របស់បណ្ដាជំនាន់អ្នកធ្វើកាសែតមុនបដិវត្តន៍ខែសីហាឆ្នាំ១៩៤៥។ ក្រៅពី​នោះវត្ថុតាំង
បង្ហាញមួយចំនួនដែលទាក់ទិនដល់សកម្មភាពបោះពុម្ភផ្សាយ​កាសែតខិតប័ណ្ណ
បដិវត្តន៍ក្នុងប៉ុន្មានឆ្នាំមុនបដិវត្តន៍ខែសីហា១៩៤៥ក៏បានតាំង​បង្ហាញនៅទីនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ