បើកកីឡាប៉ារ៉ាឡាំពិករដូវរងានៅទីក្រុងប៉េកាំងឆ្នាំ ២០២២

(VOVWORLD) - នៅម៉ោង ៨ យប់ ថ្ងៃទី ៤ ខែមីនា (ម៉ោងតំបន់)  ពោលគឺម៉ោង ៧ ព្រឹក ម៉ោងនៅទីក្រុងហាណូយ ព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិករដូវរងាឆ្នាំ ២០២២ (Winter Paralympics) បានបើកនៅទីក្រុងប៉េកាំង ប្រទេសចិន។ 
បើកកីឡាប៉ារ៉ាឡាំពិករដូវរងានៅទីក្រុងប៉េកាំងឆ្នាំ ២០២២ - ảnh 1សិល្បករសម្តែងក្នុងពិធីបើកកីឡាប៉ារ៉ាឡាំពិករដូវរងាឆ្នាំ ២០២២ នៅពហុកីឡដ្ឋានជាតិសំបុកបក្សី  ក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីយប់ថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២២ (រូបថត៖ THX/TTXVN)

ពិធីបើកការប្រកួតកីឡាប៉ារ៉ាឡាំពិកបានធ្វើឡើងនៅពហុកីឡដ្ឋានជាតិ “សំបុកបក្សី” ក្រោមប្រធានបទ “ជីវិតរីកស្គុះស្គាយ” និងអូសបន្លាយរយៈពេលប្រហែល ៨០ នាទី។ មិនដូចពិធីបើកអូឡាំពិកដែលគ្របដណ្តបដោយពណ៌ខៀវនៃទឹកកកនិងព្រិលទេ ប៉ារ៉ាឡាំពិកផ្តល់នូវពណ៌ចម្រុះច្រើន ដោយលើកត្រដែតចំណង់ចំណូលចិត្ត ភាពកក់ក្តៅ និងភាពធន់។ ប្រហែល ៣០% ក្នុងចំណោមតារាសម្តែងជាង ៨០០ នាក់ដែលចូលរួមក្នុងការសម្តែងគឺជាជនពិការ ហើយពួកគេគឺជាតួអង្គសំខាន់នៃពិធីនេះ។ ថ្លែងនៅទីនេះ ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ លោក Andrew Parsons បានផ្ញើចេញសារសន្តិភាព ដោយអំពាវនាវដល់មនុស្សជាតិ រួមដៃគ្នាកសាងពិភពលោកដ៏ស្រស់ស្អាត ត្រាប្រណីនិងគ្មានសង្គ្រាម។ លោកក៏បានជូនពរដល់អត្តពលិក សាមគ្គីភាព មិត្តភាព យកឈ្នះលើខ្លួនឯងនិងដណ្តើមបានស្នាដៃល្អបំផុតនៅប៉ារ៉ាឡាំពិកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ