បេក្ខជន Joe Biden ដណ្តើមបានជ័យជំនះជាបណ្តោះអាសន្ននៅក្នុងរដ្ឋសំខាន់ៗ​ចំនួន ៧ ក្នុងការបោះឆ្នោតអាមេរិកឆ្នាំ ២០២០

(VOVWORLD) - យោងតាមលទ្ធផលនៃការបោះឆ្នោតបឋមនាថ្ងៃទី ៣ ខែមីនា ដែលជា “ថ្ងៃអង្គារអស្ចារ្យ” (Super Tuesday) នៃការបោះឆ្នោតអាមេរិកឆ្នាំ ២០២០ ឲ្យដឹងថា អតីតអនុប្រធានាធិបតីអាមេរិកលោក Joe Biden ដណ្តើមបានជ័យជំនះនៃរដ្ឋសំខាន់ៗចំនួន ៧ ក្នុងចំណោមរដ្ឋទាំង ១៤ នៅសហរដ្ឋអាមេរិកដែលរៀបចំការបោះឆ្នោតបឋមក្នុងការប្រណាំងដណ្ដើមយកឲ្យតំណែងប្រធានាធិបតីអាមេរិកនៅឆ្នាំ ២០២០ ។
បេក្ខជន Joe Biden ដណ្តើមបានជ័យជំនះជាបណ្តោះអាសន្ននៅក្នុងរដ្ឋសំខាន់ៗ​ចំនួន ៧ ក្នុងការបោះឆ្នោតអាមេរិកឆ្នាំ ២០២០ - ảnh 1 អតីតអនុប្រធានាធិបតីអាមេរិកលោក Joe Biden (រូបថត៖ AFP/ TTXVN)

បច្ចុប្បន្ននេះ បេក្ខជនឈានមុខគេនៃគណៈបក្សប្រជាធិបតេយ្យអាមេរិកមានគុណប្រយោជន៍ដ៏លើសលប់នៅក្នុងរដ្ឋនានាដូចជា៖ Virginia, Alabama, Oklahoma, Tennessee, Minnesota, Arkansas និង Carolina ខាងជើង។ ជ័យជំនះនៅរដ្ឋ Carolina ខាងជើងនិងរដ្ឋ Virginia គឺជាលទ្ធផលដ៏សំខាន់បំផុតចំពោះលោក Biden ពីព្រោះរដ្ឋទាំងនេះគឺជារដ្ឋមានលក្ខណៈ “យុទ្ធសាស្ត្រ” សមរេចកំណត់ក្នុងការប្រណាំងចូលកាន់សេតវិមាន។ ទន្ទឹមនឹងនេះ សមាជិកព្រឹទ្ធសភាលោក Bernie Sanders បានជាប់កំពូលនៅរដ្ឋ Colorado រដ្ឋ Vermont និងរដ្ឋ Utah។

រហូតមកដល់ពេលនេះ អតីតអនុប្រធានាធិបតីលោក Joe Biden ដណ្តើមបានសំឡេងគាំទ្រចំនួន ៣០១ ខណៈដែលសមាជិកព្រឹទ្ធសភានៃរដ្ឋ Vermont លោក Bernie Sanders ដណ្តើមបានសំឡេងគាំទ្រចំនួន ១៩៣។ ទោះជាយ៉ាងណា ដើម្បីដឹងពីលទ្ធផលចុងក្រោយ នៅតែត្រូវរង់ចាំលទ្ធផលបោះឆ្នោតរបស់រដ្ឋ California និងរដ្ឋ Texas ជារដ្ឋទាំងពីរដែលមានចំនួនប្រតិភូច្រើនជាងគេនៅថ្ងៃ “Super Tuesday” នេះ ដោយស្រូបយក ១/៣ នៃចំនួនប្រតិភូសរុបចូលរួមមហាសន្និបាតទូទាំងប្រទេសនៃគណៈបក្សប្រជាធិបតេយ្យដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៣-១៦ ខែកក្កដាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ