បេក្ខជន Moon Jae-in នៅនាំមុខក្នុងការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូង


បេក្ខជន Moon Jae-in នៅនាំមុខក្នុងការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូង - ảnh 1
បេក្ខជន Moon Jae-in នៅនាំមុខក្នុងការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូង (VNA)

(VOVworld) – តាមលទ្ធផលនៃការស្ទង់មតិរបស់ក្រុមហ៊ុន Realmeter បាន ប្រកាស នាថ្អៃទី ១៧ មេសា ឲ្យដឹងថា៖ បេក្ខជនជួរមុខសំរាប់តំណែងជាប្រ ធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ដណ្តើមបានសម្លេងគាំទ្រចំនួន ៤៤,៤% របស់អ្នកស្ទង់មតិ ក្នុងពេលនោះ គូបក្ខដិបក្សរបស់លោក លោក Ahn Cheol-soo ទទួលបានសម្លេងគាំទ្រចំនួន ២២,៨% តែប៉ុណ្ណោះ។ លទ្ធផល ពោលខាងលើបានសរឲ្យឃើញថា៖ ទាំងបេក្ខជន លោក Moon នៃគណៈបក្សប្រជាធិបតេយ្យតាមទិសសេរីនិយមនិងបេក្ខជន Ahn របស់គណៈបក្សប្រជាជនតាមទិសឆ្វេងកណ្ដាលសុទ្ធតែបាត់បង់ពិន្ទុបើប្រៀបនឹងសប្តាហ៍មុននេះ ប៉ុន្តែ លោក Moon បាត់សម្លេងគាំទ្រ ២,៣% រីឯ លោក Ahn - ៥,៦%៕

ប្រតិកម្មទៅវិញ

ផ្សេងៗ