បេក្ខជនប្រធានាធិបតីអាមេរិក Hillary Clinton មានប្រៀបក្នុងការបោះឆ្នោតមុនកាលកំណត់


បេក្ខជនប្រធានាធិបតីអាមេរិក Hillary Clinton មានប្រៀបក្នុងការបោះឆ្នោតមុនកាលកំណត់ - ảnh 1
បេក្ខជនប្រធានាធិបតីអាមេរិក  Hillary Clinton មានប្រៀបក្នុងការបោះឆ្នោតមុនកាលកំណត់ (VNA)

(VOVworld) – ទោះបីជានៅដល់ ២ សប្តាហ៍ទៀតទើបដល់ការបោះឆ្នោតសកល
ប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦ (ថ្ងៃទី ៨ វិច្ឆិកា) ក្តី ប៉ុន្តែ នៅរដ្ឋមួយចំនួន
បណ្ដាអ្នកបោះឆ្នោតបានទៅបោះឆ្នោតមុនកាលកំណត់។ ការស្ទង់មតិនៅខាង
ក្រៅមណ្ឌលបោះឆ្នោត​បានឃើញថា៖ បេក្ខជនគណៈបក្សប្រជាធិបតេយ្យ
 លោកស្រី Hillary Clinton កំពុងនាំមុខ។​ តាមអ្នកជំនាញការបោះឆ្នោត លោក
 Michael McDonald នៃមហាវិទ្យាល័យ Florida ថា៖ មានអ្នកបោះឆ្នោតចំនួន
៦ លាននាក់បានទៅបោះឆ្នោតរួចរាល់ហើយភាគច្រើនគឺនៅទីក្រុង Chicago
រដ្ឋ Illinois ទីក្រុង Charlotte រដ្ឋ North Carolina ទីក្រុង Miami រដ្ឋ Florida ទីក្រុង
 Cleveland រដ្ឋ Ohio និងទីក្រុង Las Vegas រដ្ឋ Nevada។ បណ្ដាសន្លឹកឆ្នោតមុន
កាលកំណត់នឹងត្រូវបានត្រួតពិនិត្យនៅថ្ងៃបោះឆ្នោតសកល។ ក្នុងពេលនោះ
មហាសេដ្ឋី Donald Trump បានសម្តែង នូវសុទិដ្ឋិនិយមដោយការអះអាងថា៖
លោកកំពុងមានប្រៀបចូលក្នុងការត់ប្រណាំងក្នុងសេតវិមាន។ លោកជឿជាក់
ថា៖ លោកនឹងដណ្តើមជ័យជំនះដ៏ត្រចះត្រចង់នៅរដ្ឋ Florida ក៏ដូចជាជ័យជំនះ
ចុងក្រោយនាថ្ងៃទី ៨ វិច្ឆិកា ខាងមុខ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ