បេក្ខជនប្រធានាធិបតីអាមេរិក​ទាំងពីរ​បន្តការប្រកួតប្រជែងគ្នា​យ៉ាង​តឹងតែង​នៅតាមរដ្ឋគន្លឹះ

(VOVWORLD) - លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាមេរិកមិនទាន់ចេញជាផ្លូវការ ក្នុងបរិបទ ដែល បេក្ខជនប្រធានាធិបតីអាមេរិកទាំងពីរបន្តការប្រកួតប្រជែងគ្នាយ៉ាងតឹងរឹងនៅតាមរដ្ឋគន្លឹះនៅសល់ក្នុងថ្ងៃបោះឆ្នោតទី ២។
បេក្ខជនប្រធានាធិបតីអាមេរិក​ទាំងពីរ​បន្តការប្រកួតប្រជែងគ្នា​យ៉ាង​តឹងតែង​នៅតាមរដ្ឋគន្លឹះ - ảnh 1 បេក្ខជនប្រធានាធិបតីអាមេរិក លោក Joe Biden (ឆ្វេង) និងលោក Donald Trump  (រូបថត៖ CNN)

នាបច្ចុប្បន្ននេះមិនទាន់មានបេក្ខជនណាមួយទទួលបានសម្លេងឆ្នោតរបស់អ្នកតំណាង បោះឆ្នោត ចំនួន ២៧០ ដើម្បីប្រកាសជ័យជំនះ ក្នុងបរិបទដែលរដ្ឋមួយចំនួននៅអាមេរិកមិនទាន់សម្រេចរួចរាល់ដំណើរការរាប់សន្លឹកឆ្នោតឡើយ។ យោងតាមទីភ្នាក់ងារសារព័ត៌មានអាមេរិកភាគច្រើនថា បេក្ខជនលោក Joe Biden មកពីគណបក្សប្រជាធិបតេយ្យនៅតែនាំមុខបេក្ខជនលោក Donald Trump មកពីគណៈបក្សសាធារណៈរដ្ឋក្នុងសម្លេងគាំទ្ររបស់អ្នកតំណាងបោះឆ្នោតចំនួន ២៦៤ទល់នឹង ២១៤។

នាបច្ចុប្បន្ន លទ្ធផលនៃការរាប់សន្លឹកឆ្នោតនៅតាមរដ្ឋមួយចំនួននៅតែមិនទាន់បង្ហាញយ៉ាងច្បាស់លាស់ថា តើនរណានឹងទទួលបានជ័យជំនះ ហើយដណ្ដើមបានសម្លេងរបស់អ្នកតំណាងបោះឆ្នោតនៅតាមរដ្ឋនេះ ដូចជា រដ្ឋ Nevada, Pennsylvania, North Carolina, Georgia និង Alaska។ នាបច្ចុប្បន្ន លោកTrump កំពុងនាំមុខនៅតាមរដ្ឋទាំងនេះ លើកលែងតែរដ្ឋ Nevada ដែលជារដ្ឋមានអ្នកបោះឆ្នោតតំណាងចំនួន ៦ នាក់។ ប្រសិនបើ ទទួលបានជ័យជំនះនៅរដ្ឋ Nevada លោក Biden នឹងមានសម្លេងអ្នកតំណាងបោះឆ្នោតសរុបចំនួន ២៧០ ដើម្បីប្រកាសជ័យជំនះក្នុងការបោះឆ្នោតនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ