បេក្ខជនប្រធានាធិបតីឥណ្ឌូនេស៊ី Subianto តវ៉ាកេងបន្លំបោះឆ្នោត

បេក្ខជនប្រធានាធិបតីឥណ្ឌូនេស៊ី Subianto តវ៉ាកេងបន្លំបោះឆ្នោត - ảnh 1
បេក្ខជនប្រធានាធិបតីឥណ្ឌូនេស៊ី Subianto តវ៉ាកេងបន្លំបោះឆ្នោត (AFP)

        Vovworld-នាថ្ងៃទី២៥កក្កដាលោក Prabowo Subianto ជាអ្នកទទួលបរាជ័យ
ក្នុងការបោះឆ្នោតប្រធានាធិបតីឥណ្ឌូនេស៊ីនាពេលកន្លងមកបានដាក់ពាក្យជូន
តុលាការរដ្ឋធម្មនុញ្ញនៃប្រទេសនេះអំពីលទ្ធផលការបោះឆ្នោតប្រធានាធិបតីនា
ពេលកន្លងមកដោយចោទប្រកាន់មានការរំលោភនិងកេងបន្លំក្នុងការបោះឆ្នោត។
លោក Fadli Zon អ្នកនាំពាក្យនៃយុទ្ធនាការប្រជែងសន្លឹកឆ្នោតរបស់លោក Prabowo
បានលើកច្បាស់ថា រួមជាមួយពាក្យប្តឹងតវ៉ា លោក Subianto បានដាក់ជូនភស្តុតាង
កេងបន្លំពីមណ្ឌលបោះឆ្នោតចំនួន៥២ពាន់កន្លែង។

        មុននោះនាថ្ងៃទី២៣កក្កដាអគ្គលេខាធិការតុលាការរដ្ឋធម្មនុញ្ញឥណ្ឌូនេស៊ី
Janedjri Post បានបញ្ជាក់ថា គូរបេក្ខជនប្រធានាធិបតី-អនុប្រធានាធិបតី Prabowo
Subianto-Hatta Rajasa មានសិទ្ធិដាក់ពាក្យប្តឹងតវ៉ានៅតុលាការដល់ថ្ងៃទី២៥កក្កដា
និងអំពីគោលការណ៍តុលាការគ្មានសិទ្ធិបដិសេធការប្តឹងតវ៉ាឡើយ។ ​រយៈពេល៣ថ្ងៃ
បន្ទាប់ទទួលបានពាក្យប្តឹងតវ៉ា តុលាការនឹងរៀបចំសម័យដោះសារនិងនាំចេញសាល
ក្រមចុងក្រោយបន្ទាប់ពី១៤ថ្ងៃក្រោយនោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ