បេក្ខជនសិស្ស ៦៦០ នាក់ ចូលរួមសម័យប្រឡងគណិតវិទ្យា ២០១៩

(VOVWORLD) -សម័យប្រឡងលើកនេះមានការចូលរួមរបស់សិស្សានុសិស្សមកពី ខេត្ត ក្រុងចំនួន ២៤ នៃសាលាអនុវទ្យាល័យ វិទ្យាល័យ និងបណ្ដាសាលាវិទ្យាល័យជំនាញចំណុះមហាវិទ្យាល័យនានា និងខ័ណ្ឌ ស្រុក ទីរួមស្រុកចំនួន ៣០ នៅទីក្រុងហាណូយ។
បេក្ខជនសិស្ស ៦៦០ នាក់ ចូលរួមសម័យប្រឡងគណិតវិទ្យា ២០១៩ - ảnh 1 ក្រុមវៀតណាមចូលរួមសម័យប្រឡងគណិតវិទ្យា ២០១៩។ (រូបថត:ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាព្រឹកថ្ងៃទី ៣ ខែមេសានៅវិទ្យាល័យជំនាញ ហាណូយ - Amsterdam មន្ទីរអប់រំ និងបណ្ដុះបណ្ដាលទីក្រុងហាណូយ បានរួមសហការជាមួយសមាគមន៍គណិតវិទ្យាទីក្រុងរៀបចំពិធីបើកសម័យប្រឡងគណិតវិទ្យាទីក្រុងហាណូយបើកទូលាយ ឆ្នាំ ២០១៩។ មានបេក្ខសិស្សជិត ៦៦០ នាក់ មកពីតំបន់ដែនដីចំនួន ១៤ បានចូលរួមព្រឹត្តិការណ៍នេះ។

សម័យប្រឡងគណិតវិទ្យាទីក្រុងហាណូយឆ្នាំ២០១៩ ទាក់ទាញការចូលរួមរបស់ក្រុមចំនួន ១៤ រួមមាន៖ឥណ្ឌូនេស៊ី ម៉ាឡេស៊ី នេប៉ាល់ ហ្វីលីពីន ហុងគ្រី អ៊ីរ៉ង់ មីយ៉ាន់ម៉ា ប៉ូឡូញ តៃវ៉ាន់(ចិន) ថៃ អេមីរេតអារ៉ាប់រួម (UAE) និងវៀតណាម។ បេក្ខសិស្សចូលរួមសម័យប្រឡងនេះត្រូវបានចែកជាពីរកម្រិត ៖ Junior (សិស្សថ្នាក់ទី ៨ និង ៩) Senio (សិស្សថ្នាក់ទី ១០)។ មេរៀនប្រឡងត្រូវបានសរសេរជាភាសាងអង់គ្លេស។

សម័យប្រឡងលើកនេះមានការចូលរួមរបស់សិស្សានុសិស្សមកពី ខេត្ត ក្រុងចំនួន ២៤ នៃសាលាអនុវទ្យាល័យ វិទ្យាល័យ និងបណ្ដាសាលាវិទ្យាល័យជំនាញចំណុះមហាវិទ្យាល័យនានា និងខ័ណ្ឌ ស្រុក ទីរួមស្រុកចំនួន ៣០ នៅទីក្រុងហាណូយ។ លោក Le Ngoc Quang ប្រធានមន្ទីរអប់រំ និងបណ្ដុះបណ្ដាលទីក្រុងហាណូយបានឲ្យដឹងថា៖

“ចំពោះថ្នាក់អន្តរជាតិ សម័យប្រឡងលើកនេះទាក់ ទាញបានការចូលរួម របស់ ប្រទេស ចំនួន ១៣។ ក្រៅពីនេះ មានខេត្តក្រុងចំនួន ២៤ របស់វៀតណាមក៏បានចូលរួមសម័យប្រឡងនេះផងដែរ។ ទ្រង់ទ្រាយនៃសម័យ ប្រឡងលើកនេះគឺធំជាងបើប្រៀបធៀបនឹងឆ្នាំមុនៗ។ ប្រការនេះបានសរឲ្យឃើញនូវភាពទាក់ទាញនៃសម័យ ប្រឡងលើកនេះ។ តាមរយៈការប្រឡងលើកនេះ គ្រូបង្រៀន និងសិស្សានុសិស្សបានផ្លាស់ប្ដូរវិធីបង្រៀន និងសិក្សារៀនសូត្រគណិតវិទ្យាផងដែរ។ ប្រការនេះមានសារៈសំខាន់ក្នុងការត្រៀមរៀបចំឲ្យកម្មវិធីផ្លាស់ប្ដូរថ្មីការអប់រំផងដែរ”។

សម័យ ប្រឡងគណិតវិទ្យាទីក្រុងហាណូយបើកទូលាយឆ្នាំ២០១៩ បានប្រព្រឹត្តិទៅក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ខែមេសា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ