បើកចេញដំណាក់កាលអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមជាមួយអៀរឡង់

បើកចេញដំណាក់កាលអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមជាមួយអៀរឡង់ - ảnh 1
ប្រធានាធិបតីអៀរឡង់ លោក Michael Daniel Higgins

(VOVworld)-ប្រធានាធិប​តីអៀរឡង់ លោក Michael Daniel Higgins និងលោកជំទាវ
 កំពុងមានដំណើរទស្សនកិច្ចថ្នាក់រដ្ឋជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី
១៤ វិច្ឆិកាតាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋ លោក Tran Dai Quang។​នាព្រឹកថ្ងទី
៧វិច្ឆិកា នៅទីក្រុងហាណូយ  បន្ទាប់ពីពិធីទទួលស្វាគមន៍រួច ប្រធានរដ្ឋវៀតណាម
លោក Tran Dai Quang និងប្រធានាធិបតីអៀរឡង់ លោក Michael Daniel Higgins
បានចាប់ផ្តើមជំនួបពិភាគ្សាការងារ។ នាពេលរសៀលថ្ងៃដដែល ប្រធានាធិបតី
លោក Michael Daniel Higgins បានទៅជួបសម្តែងការគួរសមប្រធានរដ្ឋសភា
លោកស្រី Nguyen Thi Kim Ngan។

        នាព្រឹកថ្ងៃទី៨វិច្ឆិកា ប្រធានាធិបតីលោក Michael Daniel Higgins បានទៅដាក់
 កម្រងផ្កានៅស្តូបរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីនិងជួបសំណេះសំណាល់ជាមួយ និស្សិតសកលវិទ្យាល័យជាតិហាណូយ។ នាពេលរសៀល លោក Michael Daniel
Higgins បានជួបពិភាគ្សាការងារជាមួយនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc
 និង ជួបសម្តែងការគួរសមអគ្គលេខាបក្សលោក Nguyen Phu Trong ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ