បើកដំណើរការជើងហោះហើរថ្មី Da Nang - ញូវដេលី និង Da Nang- បុមបៃ (ឥណ្ឌា)

(VOVWORLD) - ជើងហោះហើរត្រង់ពីទីក្រុងឥណ្ឌាចំនួនពីរជើង មកកាន់ទីក្រុង Da Nang នៃប្រទេសវៀតណាម ដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ Vietjet Air។

បើកដំណើរការជើងហោះហើរថ្មី Da Nang - ញូវដេលី និង Da Nang- បុមបៃ (ឥណ្ឌា) - ảnh 1បើកដំណើរការជើងហោះហើរថ្មី Da Nang - ញូវដេលី និង Da Nang- បុមបៃ (ឥណ្ឌា) (រូបថត៖ VOV)

ជើងហោះហើរថ្មី Da Nang - ញូវដែលី និង Da Nang- បុមបៃ ត្រូវបានបើកដំណើរការជាផ្លូវការ  ចាប់ពីថ្ងៃទី ១៨ ខែតុលា។ ជើងហោះហើរត្រង់ពីទីក្រុងឥណ្ឌាចំនួនពីរជើង មកកាន់ទីក្រុង Da Nang នៃប្រទេសវៀតណាម ដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ Vietjet Air។

ជើងហោះហើរ បុមបៃ - Da Nang អនុវត្តន៍ដោយក្រុមហ៊ុនអាកាសចរណ៍ Vietjet Air ដំណើរការបីជើងក្នុងមួយសប្តាហ៍នៅថ្ងៃច័ន្ទ ពុធ និងថ្ងៃសុក្រ និងជើងហោះហើរ ញូវដែលី - Da Nang ដោយអនុវត្តន៍ ៤ ជើងក្នុងមួយសប្តាហ៍នៅថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍  ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ។  បន្ទាប់ពីជើងហោះហើរត្រង់ចំនួនពីរ ពីញូវដែលីនិងប៉ុមបៃទៅកាន់ Da Nang, ក្រុមហ៊ុន Vietjet Air គ្រោងនឹងបើកជើងហោះហើរត្រង់បន្ថែមទៀតទៅកាន់ Ahmedabad ក្នុងខែធ្នូ ដើម្បីភ្ជាប់ទីផ្សារមានអ្នកដំណើរចម្រុះ នៅក្នុងទីក្រុងធំៗនៃប្រទេសឥណ្ឌា។

ថ្លែងមតិក្នុងពិធីបើកជើងហោះហើរថ្មីនាថ្ងៃទី ១៨ តុលា នៅទីក្រុង Da Nang លោក Tran Phuoc Son អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានឲ្យដឹងថា សក្ដានុពលទេសចរណ៍របស់ទីក្រុង Da Nang និងតំបន់ភាគកណ្តាលគឺស័ក្តិសមបំផុតសម្រាប់ចំណង់ចំណូលចិត្តរបស់ភ្ញៀវឥណ្ឌា៖

“ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ភ្ញៀវទេសចរឥណ្ឌាបានស្គាល់ដល់ទីក្រុងឆ្នេរសមុទ្រ Da Nang ជាបណ្តើរៗ ដូចចាត់ទុកថាទីនេះជាឋានសួគ៌សម្រាប់ការធ្វើដំណើរលំដាប់ខ្ពស់ និងជាកន្លែងរៀបអាពាហ៍ពិពាហ៍របស់មហាសេដ្ឋីឥណ្ឌា។ ព្រឹត្តិការណ៍បើកជើងហោះហើរថ្មី Da Nang - ប៉ុមបៃ និង Da Nang - ញូវដែលី មានសារសំខាន់ក្នុងការរួមចំណែកដល់កំណើននៃចំនួនភ្ញៀវទេសចរណ៍អន្តរជាតិមកកាន់ទីក្រុង Da Nang ជាពិសេសទីផ្សារសក្តានុពលនៃប្រទេសឥណ្ឌាដែលមានប្រជាជនចំនួន ១៤ ពាន់លាននាក់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ