បើកដំណើរការប្រព័ន្ធច្នៃប្រឌិតថ្មីវៀតណាម - អាល្លឺម៉ង់

(VOVWORLD) - នាថ្ងៃទី ១៤ ខែកញ្ញា ព្រឹត្តិការណ៍បើកដំណើរការប្រព័ន្ធច្នៃប្រឌិតថ្មីវៀតណាម - អាល្លឺម៉ង់ (VGI –Vietnam Germany Innovation Network) បានប្រព្រឹត្តទៅនៅឯសាកលវិទ្យាល័យ Humboldt នៃទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។ 
បើកដំណើរការប្រព័ន្ធច្នៃប្រឌិតថ្មីវៀតណាម - អាល្លឺម៉ង់ - ảnh 1ទិដ្ឋភាពនៃពិធីបើកអោយដំណើរការ ប្រព័ន្ធច្នៃប្រឌិតថ្មីវៀតណាម - អាល្លឺម៉ង់

ចូលរួមក្នុងព្រឹត្តិការណ៍នេះ មានតំណាងស្ថានទូតវៀតណាមប្រចាំនៅអាឡឺម៉ង់ តំណាងក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម មជ្ឈមណ្ឌល CIM និង GIZ របស់អាល្លឺម៉ង់ នៃសាកលវិទ្យាល័យ Humboldt រួមទាំងតំណាងសម្ព័ន្ធក្រុមហ៊ុនអន្តរជាតិរបស់អាល្លឺម៉ង់និងវៀតណាម។

នៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់លោក Nguyen Minh Vu បានអោយដឹងថា រដ្ឋាភិបាលវៀតណាមបានកំណត់ថា វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងការច្នៃប្រឌិតថ្មី ជាកម្លាំងចលករ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់សមត្ថភាពប្រកួតប្រជែងនិងធ្វើសមាហរណកម្មអន្តរជាតិនៃសហគ្រាស ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយឆាប់រហ័សនិងចីរភាព។ លោកឯកអគ្គរដ្ឋទូតបានសម្តែងនូវក្តីសោមនស្សរីករាយ ដែលបានឃើញការចូលរួមរបស់អ្នកវិទ្យាសាស្ត្រអ្នកជំនាញខាងបច្ចេកវិទ្យាសហគ្រិនជាង ១០០ នាក់ ដែលតំណាងឱ្យជំនាន់ដែលមានទេពកោសល្យនិងបញ្ញាវន្តជាជនវៀតណាមដែលកំពុងសិក្សានិងធ្វើការនៅប្រទេសអាល្លឺម៉ង់ រួមជាមួយនឹងវត្តមានរបស់តំណាងមកពីសម្ព័ន្ធក្រុមហ៊ុននិងក្រុមហ៊ុនធំៗ របស់អាល្លឺម៉ង់និងវៀតណាម ក្នុងពិធីបើកអោយដំណើរការ ប្រព័ន្ធ VGI  នាពេលនេះ។ ឯកអគ្គរដ្ឋទូត លោក Nguyen Minh Vu  បានសន្យាថា ស្ថានទូតនឹងគាំទ្រជានិច្ច នូវគំនិតផ្តួចផ្តើមនៃការបង្កើតប្រព័ន្ធច្នៃប្រឌិតថ្មីវៀតណាម - អាល្លឺម៉ង់ ដោយក្តីសង្ឃឹមថា វេទិកានេះនឹងទាក់ទាញក៏ដូចជាផ្សាភ្ជាប់បញ្ញាវន្ត អ្នកវិទ្យាសាស្ត្រនិងអ្នកជំនាញបច្ចេកវិទ្យាវៀតណាមនៅអាល្លឺម៉ង់ រួមដៃគ្នា រួមចំណែកចែករំលែកចំណេះបញ្ញារបស់ខ្លួន ចំពោះការរីកចម្រើនរបស់វៀតណាមនិងអាល្លឺម៉ង់ តាមរយៈការច្នៃប្រឌិតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ