បើកទូលាយប្រភពធនធាន និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច

(VOVWORLD) - បន្ទាប់ពីឆ្លងកាត់រយៈពេល ៣ ឆ្នាំនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ សេដ្ឋកិច្ចរបស់វៀតណាមនៅ តែរឹងមាំ បង្កើតសន្ទុះ និងកំណើនវិជ្ជមាន។ ប្រការនេះបង្ហាញ ពីសមត្ថភាពរបស់សេដ្ឋកិច្ចវៀតណាមក្នុងការប្រឈមមុខនឹងខ្យល់បញ្ច្រាស់”។ 
បើកទូលាយប្រភពធនធាន និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - ảnh 1វេទិកាសេដ្ឋកិច្ចសង្គមឆ្នាំ ២០២៣ ប្រព្រឹត្តទៅនាថ្ងៃទី ១៩ ខែកញ្ញា នៅទីក្រុងហាណូយ (រូបថត៖ TTXVN)

នេះគឺជាការវាយតម្លៃរបស់អ្នកជំនាញសេដ្ឋកិច្ច ក្នុងវេទិកាសេដ្ឋកិច្ចសង្គមឆ្នាំ ២០២៣ ដែលប្រព្រឹត្តទៅនាថ្ងៃទី ១៩ ខែកញ្ញា នៅទីក្រុងហាណូយ។ នៅក្នុងវេទិកានេះ អ្នកជំនាញ និងអ្នកតំណាងធុរកិច្ចក៏បានស្នើនូវដំណោះស្រាយមួយចំនួន ដើម្បីបើកទូលាយប្រភពធនធាន និងពង្រឹងទំនុកចិត្តអាជីវកម្មនាពេលខាងមុខ។

សាស្ត្រាចារ្យរង បណ្ឌិត Tran Dinh Thien អតីតនាយកវិទ្យាស្ថានសេដ្ឋកិច្ចវៀតណាមបានសង្កត់ធ្ងន់លើដំណោះស្រាយជាក់ស្តែងមួយចំនួនដែលត្រូវអនុវត្ត រួមមានៈ ការកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ចទីផ្សារ; យកចិត្តទុកដាក់អភិវឌ្ឍន៍កម្លាំងធុរកិច្ចវៀត ណាមក្នុងទិសដៅ “ភាពខុសប្លែកគ្នាក្នុងមុខងារសេដ្ឋកិច្ច សមភាពក្នុងស្ថានភាពទីផ្សារ”; ជំរុញការអភិវឌ្ឍន៍ទីផ្សារសមកាលកម្ម; បន្តជំរុញការវិនិយោគសាធារណៈ។

ប្រធានសហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) លោក Pham Tan Cong បានលើកឡើងថា រួមជាមួយនឹងសមត្ថភាព និងកម្លាំងជំរុញការអភិវឌ្ឍ ចាំបាច់ត្រូវជំរុញកម្លាំងខាងក្រៅ។ តាមនោះ ចាំបាច់ត្រូវទាញយកប្រយោជន៍ពីកាលានុវត្តភាពដើម្បីទាក់ទាញធនធានវិនិយោគផ្ទាល់ពីបរទេស (FDI) កាន់តែខ្លាំង ទាញយកផលប្រយោជន៍ពីការផ្លាស់ប្តូរលំហូរមូលធន បច្ចេកវិទ្យា និងនិន្នាការនៃការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចឌីជីថល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ